ដើម្បីកុមារខ្មែរ! កម្មវិធីប្រកួត១ក្នុងបុរី ប៉េង ហួត នៅខែមីនាខាងមុខនេះ ពលរដ្ឋគួរចូលរួមឱ្យបានកុះករ
Ping Chou EngFEBRUARY 23 202572 views

ការរត់ម៉ារ៉ាតុងគឺជាកីឡាមួយប្រភេទជំនួយសុខភាពក៏ដូចជាពង្រឹងសកម្មភាពសង្គម។ យ៉ាងណាមិញនាពេលថ្មីៗនេះតាមរយៈក្រសួងព័ត៌មាន ដោយមានការគាំទ្រពីវិស័យឯកជន បានសហការរៀបចំ កម្មវិធីម៉ារ៉ាតុងដើម្បីមនុស្សធម៌ (Run for Charity) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៥ព្រឹក​ នៅ សួន អេកូ ផាក (Eco Park) នៃបុរី ប៉េង ហួត បឹងស្នោ។

 

 

Photo 2025 02 20 23 08 19

 

 

ដោយកម្មវិធីរត់ម៉ារ៉ាតុងនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណង ចូលរួមប្រមូលថវិកាគាំទ្រដល់ មូលនិធិគន្ធបុប្ផា និងលើកកម្ពស់សុខមាលភាពសង្គម ដែលចម្ងាយនៃការរត់មានចំនួន៤.៤គីឡូម៉ែត្រនិង៦.៦ គីឡូម៉ែត្រ។

 

ដូច្នេះដើម្បីជាការចូលរួមចំណែកដល់សង្គមជាតិពង្រឹងទំនាក់ទំនងសង្គម និងលើកកម្ពស់សុខភាពផ្ទាល់ខ្លួន សាធារ​ណជនទាំងអស់អាចចុះឈ្មោះចូលរួមកម្មវិធីរត់ម៉ារ៉ាតុងដើម្បីមនុស្សធម៌បានតាម QR Code ដែលមានភ្ជាប់នៅដខាងក្រោម ចាប់ពីថ្ងៃជូនដំណឹង នេះតទៅរហូតដល់ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

 

សម្រាប់ការចូលរួមរត់ម៉ារ៉ាតុងនេះ ពលរដ្ឋទាំងអស់នឹងទទួលបានវត្ថុអនុស្សាវីរយ៍ជាច្រើន ដែលមានរួមមាន មេដាយ អាវយឺត សម្ភារៈការពារ និងថង់កាដូផ្សេងៗ។  អាស្រ័យដូចបានជម្រាបជូនខាងលើសូមពលរដ្ឋទាំងអស់អញ្ជើញចូលរួមឱ្យបានច្រើនកុះករតាមការគួរ។

 

សូមជម្រាបថា ម៉ារ៉ាតុងគឺជាប្រភេទកីឡាអូឡាំពិច ដែលជាការរត់ប្រណាំងដោយជើងចម្ងាយឆ្ងាយ ខណៈការរត់ម៉ារ៉ាតុងដែលពេញលេញគឺមានរយៈចម្ងាយជាង៤២គីឡូម៉ែត្រឯណោះ។

 

ដោយឡែកការរត់ពាក់កណ្តាលម៉ារ៉ាតុង ចម្ងាយត្រឹម៥ទៅ១០គីឡូម៉ែត្រ ច្រើនត្រូវបានប្រារព្ធឡើងទូទាំងពិភពលោកដែលមានអ្នកប្រកួតប្រជែងភាគច្រើនជាអត្តពលិកកម្សាន្ត។ កីឡាប្រភេទនេះអាចជំនួយដល់ សុខភាពសរសៃឈាមបេះដូង សួត សុខភាពផ្លូវចិត្តក៏ ដូចជាអាចជួយឱ្យស្រកទម្ងន់ និងពង្រឹងប្រព័ន្ធភាពស៊ាំរបស់មនុស្សផងដែរ៕

 

Photo 2025 02 20 23 08 20

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia