ធនាគារ ABA ដែលជាធនាគារធំមួយនៅកម្ពុជា បានផ្ដល់នូវកម្ចីគេហដ្ឋានជាមួយនឹងអត្រាការប្រាក់ដ៏សមរម្យបំផុតពោលគឺអត្រាការប្រាក់នៃកម្ចីទិញផ្ទះរបស់ធនាគារ ABA ចាប់ពី៦.៥%ក្នុងមួយរយៈពេលកម្ចីរហូតដល់ទៅ២៥ឆ្នាំឯនោះ។
បើយោងតាមការចុះផ្សាយរបស់ធនាគារ ABA ផ្ទាល់បានឲ្យដឹងថាខ្លួនផ្ដល់កម្ចីនេះគឺជាជម្រើសល្អបំផុតសម្រាប់ ទិញផ្ទះ ឬជួសជុលកែលម្អផ្ទះ ឬបង់ផ្ដាច់កម្ចីផ្ទះ។
តាមរយៈកម្ចីនេះលោកអ្នកបង់ប្រចាំខែតិច ដែលអាចឲ្យលោកអ្នកមានលទ្ធភាពទទួលបានផ្ទះក្នុងក្ដីស្រមៃ ហើយរយៈពេលបត់បែនតាមតម្រូវការរបស់លោកអ្នក ជាមួយអត្រាការប្រាក់ទាប ដែលអាចឲ្យលោកអ្នកចំណេញបានច្រើន។
គួរបញ្ជាក់ផងដែរថាការប្រាក់កម្ចីទិញផ្ទះដែលមានអត្រាការប្រាក់ទាបសមរម្យនេះគឺជាការចូលរួមចំណែករបស់ធនាគារ ABA ដើម្បីសម្រួលដល់ពលរដ្ឋខ្មែរដែលកំពុងមានកម្ចីទិញផ្ទះអាចទទួលបានការប្រាក់ទាបហើយអាចមានលទ្ធភាពទិញផ្ទះក្នុងក្ដីស្រមៃ៕