អបអរសាទរ !​ បុរសខ្មែរដំបូងគេ១រូប បានបញ្ចប់ការសិក្សាពី សាលាយោធាដ៏ល្បីបំផុតនៅអង់គ្លេស
Ping Chou EngDECEMBER 19 2023813 views

កូនខ្មែរ១រូប​គឺលោក ណាល់ ស្ទីវិនដាប្ញទ្ធិ (Stephen Nall Dariddh) ដែលជាជនជាតិខ្មែរដំបូងគេបានបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធាអង់គ្លេស​ Sandhurst ដែលជាសាលាដ៏ល្បីល្បាញបំផុតនៅលើពិភពលោក។ នេះបើតាមការឱ្យដឹងពីក្រសួងការពារជាតិ ដែលបានផ្សព្វផ្សាយលើគេហទំព័រផ្លូវការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។

 

ប្រភពដដែលបានឱ្យដឹងកាលពីឆ្នាំ ២០២១ លោក Nall Dariddh បានដាក់ពាក្យសុំអាហារូបករណ៍ពីគម្រោងអាហារូបករណ៍ Queen Elizabeth II ដែលបានធ្វើឱ្យលោកក្លាយជាជនជាតិខ្មែរដំបូងគេ ដែលបានទៅសិក្សារៀនសូត្រនៅរាជបណ្ឌិត្យសភាយោធា Sandhurst។

 

ក្នុងនោះទន្ទឹមនឹងការបញ្ចប់ការសិក្សារបស់គាត់ លោក Nall Dariddh លោកក៏បានឈ្នះរង្វាន់ Bertrand Stuart War Studies ដ៏ល្បីល្បាញ និងទទួលមេដាយ Sandhurst ពីឧត្តមសេនីយ៍ទោ Zac Stenning ផងដែរ។

 

ចំពោះស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​វិញ ក៏បានអបអរសាទរដល់នាយទាហានលោក Nall បានក្លាយជាជនជាតិខ្មែរដំបូងគេ បានបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធា Sandhurst ដែលជាសាលាយោធាដ៏ល្បីមួយក្នុងចំណោមសាលាយោធាដ៏ល្បីល្បាញបំផុតនានានៅលើពិភពលោក។

 

បន្ថែមពីនោះអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទៅដល់ចក្រភពអង់គ្លេស ដើម្បីចូលរួមនៅក្នុងពិធីបញ្ចប់ការសិក្សារបស់ជនជាតិខ្មែរដំបូងនៅរាជបណ្ឌិត្យសភាយោធា Sandhurst រួមជាមួយឯកអគ្គរាជទូតកម្ពុជា លោក ឡាយ សំកុល ។

 

គួរជម្រាបផងដែរថាបើតាមប្រភពពីស្ថានទូតកម្ពុជានៅអង់គ្លេសបានឱ្យដឹងថានិស្សិតនាយទាហានដែលទើបបញ្ចប់ការសិក្សាលោក Stephen Dariddh Nall បានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល 44 សប្តាហ៍ដោយជោគជ័យ ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជានិស្សិតឆ្នើមក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាចំនួន 131 នាក់ផ្សេងទៀតមកពី 25 ប្រទេស៕ 

410939161 751043107068176 1088308552480991783 N

 

 

410951604 751043230401497 8826684288640894660 N

 

410963692 751043040401516 398255757862164186 N

 

 

410972325 751043147068172 7677225353900211834 N

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia