Salon Dayរដូវកាលទី២នាំមកជូនបងប្អូននារីៗនាយុគសម័យថ្មីដោយ​EMTជាមួយការបង្ហាញបច្ចេកទេសថ្មីៗដោយMasterល្បីៗពីក្រៅប្រទេស!
Sopheak PichNOVEMBER 11 2023

តើហេតុអ្វីបានជាបងប្អូននារីៗមិនគួររំលងក្នុងការចូលរួម កម្មវិធីSalon Day រដូវកាលទី២ ?

អ្នកនាង EMT បានធ្វើការសហការណ៍ជាមួយគ្រូជំនាញបច្ចេកទេសល្បីៗមកពីក្រៅប្រទេស ដើម្បីរៀបចំឡើងនូវកម្មវិធី Salon Day រដូវកាលទី២ ដែលជាកម្មវិធីធំប្រចាំឆ្នាំក្នុងវិស័យសម្រស់ ដែលមានការបង្ហាញជូន បងប្អូននារីៗដែលស្រលាញ់ រឺកំពុងប្រកបរបរក្នុងវិស័យសាឡន និងសម្រស់ នាយុគសម័យថ្មី អំពីការធ្វើសេវាកម្មសាឡនជំនាន់ថ្មី ការយល់ដឹងកាន់តែច្បាស់ពីការធ្វើសេវាកម្មសាឡានដែលស្តង់ដារ ការរៀបចំផែនការគ្រប់គ្រង់សាឡន អោយចំណេញពេលវេលា ចំណេញថ្លៃដើម  ការគ្រប់គ្រងបុគ្គលិក ពិសេសបំផុតគឺគន្លឹះក្នុងការថែទាំអតិថិជនក្នុងការបន្តប្រើប្រាស់សេវាកម្មសាឡនរបស់បងប្អូននារីៗអោយបានយូរអង្វែង  ។  រយៈពេល៣ថ្ងៃនេះបងប្អូននារីៗនឹងបានទស្សនាពីការបង្ហាញបច្ចេកទេសថ្មីៗពីMaster ល្បីៗមកពីក្រៅប្រទេស ទៅលើជំនាញ ម៉ាស្សាបន្តឹងស្បែកមុខ ការប៉ាក់ផ្លុំ ចិញ្ចើម រឹមភ្នែក បបូរមាត់ ជំនាន់ថ្មី ការតរោមភ្នែកម៉ូតថ្មីជាមួយស្តង់ដារ អត់ឈឺ អត់ចាក់ អត់ធ្ងន់ តរដូចអត់តរ។

Photo 2023 11 11 08 08 51

Photo 2023 11 11 08 08 48

Photo 2023 11 11 08 08 45

Photo 2023 11 11 08 08 42អ្វីដែលកាន់តែពិសេស Salon Day រដូវកាលទី២ របស់EMT ក៏នឹងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសល្បីៗក្នុងប្រទេសដូចជា លោកគ្រូ សោម សម្បត្តិ DJ NaNa រួមទាំងភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។

Photo 2023 11 11 08 05 05

Photo 2023 11 11 08 05 08Salon Day រដូវកាលទី២ ធ្វើឡើងរយៈពេលបី ថ្ងៃ ជាមួយការបង្ហាញ 6 ទិចនិច ពី គ្រូឯកទេសល្បីៗ លំដាប់ជាតិ និង អន្តរជាតិ។

  កម្មវិធីធ្វើឡើងនៅថ្ងៃទី 12,13,14 ខែ ធ្នូ ឆ្នាំ2023

  ទីតាំងកម្មវិធីនឹងធ្វើឡើងនៅ សណ្ឋាគារ លំដាប់ផ្កាយ5 Oakwood Premier Phnom Penh

អត្ថប្រយោជន៌ និងលក្ខខណ្ឌក្នុងការចូលរួម៖ សម្រាប់អ្នកដែលចូលរួមរយៈពេលបីថ្ងៃនេះ នឹងទទួលបាន នូវចំណេះដឹងនិងបច្ចេកទេសថ្មីៗ វិញ្ញាបណ្ណបត្រ័ចូលរួម ពានកិត្តិយស និងមានកញ្ចប់កាដូ ដែលមានតម្លៃរហូត 150$ ។

សម្រាប់ព៌ត័មានបន្ថែមពីការចុះឈ្មោះចូលរួម សូមទំនាក់ទំនង៖

010 777 688 / 077 222 027 (Telegrams)

077 222 036 / 077 222 035 (Telegrams)

Page /  Instagram EMT Beauty Supply

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia