ពេលនិយាយដល់ការលក់វាមិនមែនជារឿងងាយស្រួលនោះទេ ហើយអ្វីដែលរឹតតែពិបាកទៀតនោះ គឺធ្វើយ៉ាងណាភ្ញៀវបើកចិត្តព្រមជួបយើង ហើយជួបដោយពេញចិត្ត។ ទាក់ទងជាមួយក្បួនទំនាក់ទំនងនេះ អ្នកស្រី លី ផល្លី ម្ចាស់ក្រុមហ៊ុនដែកស្មិតខ្មែរ យីហោ វីនហេង រចនា ឯ.ក ដែលបានប្រលូកក្នុងវិស័យដែកស្មិតជិត១០ឆ្នាំកន្លងមកនេះបានចែករំលែកគន្លឹះលក់បែប FBI ៣ សំខាន់ៗដែលអាចលក់បានសុទ្ធតែភ្ញៀវធំៗ។ ដោយក្នុងនោះរួមមាន៖
១. សើុបម៉ោងណាអាចទំនាក់ទំនងបាន៖ ជាទូទៅអ្នកលក់មួយចំនួនធំមិនបានសើុបពេលទំនេរភ្ញៀវមុនសិនទេ ពោលឱ្យតែខ្លួនឯងទំនេរពេលណាគឺឆាតទៅភ្ញៀវឆៅៗពេលហ្នឹងតែម្តង ដោយការធ្វើបែបនេះកម្រលក់ដាច់ណាស់ ហើយភ្ញៀវធុញទៀត។ ដូច្នេះហើយមុនពេល អ្នកសម្រេចចិត្តទំនាក់ទំនងទៅភ្ញៀវ អ្នកលក់ត្រូវដឹងថា ពេលណាភ្ញៀវទំនេរជាមុនសិន ចៀសវាងខលឬឆាតទៅ ភ្ញៀវកំពុងរវល់ ហើយគិតថាអ្នករំខានទៅវិញ។
ដើម្បីអាចដឹងថាពេលណាភ្ញៀវទំនេរបាន រឿងដំបូងគេនោះ អ្នកត្រូវមានទំនាក់ទំនងជាមួយមនុស្សចំណិតៗរបស់ភ្ញៀវ ជាក់ស្តែងដូចជា សន្តិសុខ ឬអង្គរក្សជាដើម ដោយសួរនាំគាត់ ពេលណាអតិថិជនគោលដៅរបស់យើងទំនេរ ដើម្បីងាយស្រួលយើងទំនាក់ទំនងទៅគាត់។
២. សើុបភ្ញៀវចូលចិត្តស្តាប់សារ ឬអានអក្សរ៖ គ្រប់ភ្ញៀវមិនមែនសុទ្ធតែដូចគ្នាទេ ភ្ញៀវខ្លះចូលចិត្តអាន ច្រើនជាងស្តាប់សារ ហើយខ្លះទៀតធុញនឹងអានសារ តែចូលចិត្តអាន និងមួយចំនួនទៀតចូលចិត្តខលទៅផ្ទាល់ៗតែម្តង។ ម្ល៉ោះហើយដើម្បីអាចដឹងថាភ្ញៀវ គាត់ចូលចិត្តចំណុចណាមួយបាន លុះត្រាតែយើងចូលហើយសង្កេតមើលគណនីហ្វេសប៊ុក ឬសួរមនុស្សជិតដិតរបស់ភ្ញៀវ សិក្សាថាគាត់ជាប្រភេទមនុស្សជំពូកមួយណា ដើម្បីងាយស្រួលពេលយើងធ្វើការទាក់ទងទៅគាត់ មិនឱ្យគាត់មានអារម្មណ៍រំខាន។
៣ ណាត់ជួប៖ ត្រង់ចំណុចនេះអ្នកស្រីបានលើកឡើងថា តាមបទពិសោធន៍របស់អ្នកស្រីគឺឱ្យភ្ញៀវជាអ្នកកំណត់ទីតាំងជួបដោយខ្លួនឯង ចៀងវាងចាយពេលភ្ញៀវច្រើន។ ហើយដំណាក់កាលមួយទៀតនោះពេលបានជួបគ្នាអ្នកស្រី មិនបង្ខំចូលដល់ការលក់តែម្តងនោះទេ តែជំនួសមកវិញដោយការណែនាំខ្លួន និងសួរសុខទុក្ខជាមុនសិន ដើម្បីបង្កើតទំនាក់ទំនងឱ្យកាន់តែស្នុិត។
គួរជម្រាបផងដែរថា ប្រសិនបើប្រិយមិត្តមានបំណងចង់តុបតែង លម្អវីឡា ភូមិគ្រឹះ រឺគេហដ្ឋានលោកអ្នក ឱ្យកាន់តែប្រណិតតាមក្តីប្រាថ្នា សូមកុំភ្លេចទំនាក់ទំនងក្រុមហ៊ុន វីន ហេង រចនាដែកស្មិត ឥឡូវនេះ តាមរយៈ៖ តេឡេក្រាម https://t.me/Winheng_Rachana ឬទូរស័ព្ទលេខ៖ 077 227 207 | 015 227 207 | 090 96 97 65
ឬអញ្ចើញមកកាន់ការិយាល័យក្រុមហ៊ុនផ្ទាល់ ស្ថិតនៅ ផ្ទះលេខ១១៤ ផ្លូវជាតិលេខ០១ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕