ធ្លាប់តែឃើញគេត្រូ.លអ្នករៀន IT ដឹងអត់ថា អ្នកចេះជំនាញនេះច្បាស់ ចំណូ.ល១ខែប៉ុន្មាន?
Kan DaraJANUARY 24 2024350 views

អ្នកប្រហែលជាធ្លាប់បានឃើញ អំពីការបង្ហោះហូរហែលលើប្រព័ន្ធអ៊ីនធឺណេតជុំវិញពាក្យសម្តីលេងសើច ឬចំអកឡកលើយផ្សេងៗចំពោះក្រុមអ្នក IT។ ប៉ុន្តែតើដឹងទេថា អ្នកធ្វើការជំនាញផ្នែក IT អាចរកចំណូលបានប៉ុន្មានក្នុងមួយខែ?

 

តាមរយៈបទពិសោធន៍ជាច្រើន និងការសិក្សាស្រាវជ្រាវលើវិស័យនេះកន្លងមក ក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក ហេង ភក្តិនា ដែលភាគច្រើនគេស្គាល់លោកថាជា គ្រូអាយធីចិត្តល្អ បានធ្វើការចែករំលែកនូវរឿងរ៉ាវមួយចំនួនជុំវិញជំនាញផ្នែក IT និងប្រាក់ចំណូលដែលអ្នកបម្រើការក្នុងវិស័យនេះអាចទទួលបាន៖

 

លោកបានលើកឡើងថា ជំនាញព័ត៌មានវិទ្យាមកពីពាក្យថា Information Technology (IT) ដោយផ្ដោតសំខាន់ទៅលើវិទ្យាសាស្រ្ត កុំព្យូទ័រ ផ្នែកបច្ចេកវិទ្យា ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត បណ្ដាញសង្គម គ្រប់គ្រងទិន្នន័យជាដើម។ សម្រាប់មនុស្សមួយចំនួនមិនទាន់បានដឹងច្បាស់ ឬមានការយល់ច្រលំចំពោះជំនាញ “IT” ដោយគិតថាវាគ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះ។

 

តែដោយឡែក នៅក្នុងចង្កោម IT នេះមានជំនាញតូចៗជាច្រើន និងត្រូវបានចែកជាមុខវិជ្ជាគោល៥ធំៗគឺ៖

 

១/. ផ្នែក Network Engineering៖ គឺផ្ដោតសំខាន់ទៅលើមេរៀនដែលពាក់ព័ន្ធទៅនឹងការតបណ្ដាញNetwork និងការកំណត់ប្រព័ន្ធសុវត្ថិភាពទៅលើបណ្ដាញ ជួសជុលនិងលំហែទាំកុំព្យូទ័រ។

 

២/. ផ្នែក Software Development៖ គឺសិក្សាអំពីការសរសេរកម្មវិធី (Programming) ដោយប្រើប្រាស់ភាសា C# ,C++, Java, Mobile App រួមមានភាសាជាច្រើនដែលវាអាចប្រើសម្រាប់សរសេរកម្មវិធីទូរសព្ទ កម្មវិធីកុំព្យូទ័រ និងបង្កើតជាកម្មវិធីគ្រប់គ្រងក្រុមហ៊ុន ឬស្ថាប័ននានា។

 

៣/. ផ្នែក Web Design៖ គឺនិយាយពីការបង្កើតនិងរចនាគេហទំព័រ វេបសាយសម្រាប់កម្សាន្ត និងប្រកបរបរអាជីវកម្មផ្សេងៗ ត្រូវបានបង្កើតឡើងដោយប្រើភាសាសរសេរកូដHTML និង PHP ជាដើម។

 

៤/. ផ្នែក IT Management៖ គឺការគ្រប់គ្រងមុខជំនួញដោយប្រើប្រាស់ប្រព័ន្ធ ITផ្ទាល់ហើយមុខវិជ្ជានេះគឺល្អសម្រាប់និស្សិតណាដែលមានគំនិតប្រកបដោយយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងប្រព័ន្ធការងារ បុគ្គលិក ជាពិសេសដំណើរការប្រចាំថ្ងៃរបស់ក្រុមហ៊ុនជាដើម។

 

៥/. ចំពោះផ្នែក Database Management៖ គឺបង្រៀនពីការគ្រប់គ្រងព័ត៌មានរបស់ទិន្នន័យណាមួយអោយមានភាពងាយស្រួលនិងមានរបៀបរៀបរយគួបផ្សំនិងសុវត្ថិភាពផងដែរ ផ្នែកនេះជាផ្នែកមួយដ៏សំខាន់ និងត្រូវការចំណេះដឹងខ្ពស់អំពីប្រព័ន្ធសុវត្ថិភាពផងដែរ។

 

ស្របជាមួយគ្នានេះ មនុស្សដែលមានការងារនៅក្នុងវិស័យអាជីពនៃបច្ចេកវិទ្យាព័ត៌មានវិទ្យាប្រើកម្មវិធីកុំព្យូទ័រ បណ្តាញម៉ាស៊ីនមេ និងបច្ចេកវិទ្យាផ្សេងទៀតដើម្បីគ្រប់គ្រងនិងរក្សាទុកទិន្នន័យ។ ហើយក្នុងនោះក៏មានការងារជាច្រើនដែលអាចរកបាននៅក្នុងវិស័យនេះដូចជា អ្នកបង្កើតគេហទំព័រ (រចនានិងបង្កើតវេបសាយ) អ្នកគ្រប់គ្រងទិន្នន័យ (រក្សាទិន្នន័យត្រូវបានរៀបចំនិងអាចឱ្យមនុស្សដែលត្រូវការ) អ្នកគ្រប់គ្រងបណ្តាញ (ធានាថាការងារប្រចាំថ្ងៃនឹងដំណើរការ) សន្តិសុខពត៌មាន និងសិប្បនិម្មិតវៃឆ្លាត រួមទាំងការងារជាច្រើនផ្សេងទៀត។

 

ចំណែកឯប្រាក់ចំណូលវិញ លោកបានលើកឡើងថា អ្នកធ្វើខាងវិស័យនេះអាចរកបានទៅតាមសមត្ថភាព និងបទពិសោធន៍របស់ខ្លួន ខណៈជាមធ្យមអាចចន្លោះពី ២៥០$-៦០០$ និងអាចរកពីខាងក្រៅបានបន្ថែមទៀត ឬអាចរកបានលើសពីប្រាក់ខែធ្វើការពេញម៉ោងថែមទៀតផង អាស្រ័យទៅលើភាពឧស្សាហ៍ព្យាយាម សមត្ថភាព និងគម្រោងដែលទទួលបាន៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។

កក់តាម👇  https://t.me/hangchhengH24

 

ាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia