មនុស្សមួយចំនួនរកបាន ៣០០ដុល្លារ/១ខែ ចាយមិនគ្រប់ ឥឡូវរកបាន ៥០០ដុល្លារ/១ខែក៏ចាយមិនគ្រាន់ ដល់ថ្នាក់ពេលខ្លះឆក់កន្តៀតខ្ចីបុលគេដោះកូយចុងខែទៀតក៏មាន។ ដោយមើលឃើញពីបញ្ហានេះ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានណែនាំឲ្យចាយតាមក្បួន ៥០/៣០/២០ ធានាឈប់ខ្ចីលុយគេ ហើយសល់ទ្រព្យទៀត៖
១/. តម្រូវការចាំបាច់ (៥០%) ស្មើនឹង ២៥០$
យ៉ាងណាមិញ ដើម្បីកាត់បន្ថយការចំណាយឲ្យនៅកាន់តែតិច អាចពិចារណាស្វែងរកទីតាំងជួលដែលមានតម្លៃសមរម្យ, រៀនចម្អិនម្ហូបមកពីផ្ទះដោយខ្លួនឯង និងសន្សំសំចៃអគ្គិសនីជាដើម។
២/. ចំណាយសម្រាប់ជីវិត (៣០%) ស្មើនឹង ១៥០$
- ការកម្សាន្ត (ថ្លៃកាហ្វេ, ដើរលេង …) ចំណាយចន្លោះពី ៤០$ - ៦០$
- ចំណាយផ្ទាល់ខ្លួន (សម្លៀកបំពាក់, គ្រឿងសម្អាង) ចំណាយចន្លោះពី ២០$ - ៤០$
- អភិវឌ្ឍន៍សមត្ថភាព (ទិញសៀវភៅ, ចូលរៀនវគ្គសិក្សាខ្លីៗ, ពង្រឹងជំនាញបន្ថែម) ចំណាយចន្លោះពី ៣០$ - ៥០$
ក្នុងនោះគួរកាត់បន្ថយការចំណាយលើអ្វីដែលអាចសន្សំបានដូចជា ទិញអីវ៉ាន់ពេលប្រម៉ូលសិន ឬក្នុងឱកាសពិសសេស តើបើលែងចំណាយលើរឿងដែលមិនចាំបាច់តែម្តងកាន់តែប្រសើរ។
៣/. ការសន្សំ និងវិនិយោគ (២០%) ស្មើនឹង ១០០$
- សន្សំសម្រាប់កញ្ចប់សង្គ្រោះបន្ទាន់ ៥០$ (លុយសម្រាប់រយៈពេល ៣ - ៦ខែ)
- វិនិយោគ (ផ្សារហ៊ុន, ទិញប័ណ្ណបំណុល, ឬអ្វីដែលអ្នកមានជំនាញ ៣០$ - ៥០$
សរុបជារួម ដើម្បីអនុវត្តក្បួន ៥០/៣០/២០ ជាដំបូងត្រូវគិតបែងចែកលុយ ១០០% ជាបីចំណែកសិនគឺ ៥០%, ៣០% និង ២០% នៃចំនួនលុយសរុបរបស់អ្នក។ ឧទាហរណ៍៖ ប្រសិនបើអ្នកមានប្រាក់ចំណូល ៥០០$ ក្នុងមួយខែ នោះអ្នកត្រូវចែកជាបីចំណែកគឺ ៥០% = ២៥០ដុល្លារ, ៣០% = ១៥០ដុល្លារ និង ២០% = ១០០ដុល្លារ។ ៥០% លើតម្រូវការចាំបាច់, ៣០% លើការចំណាយផ្សេងៗ និងទុក ២០%សម្រាប់ការសន្សំ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook