ក្រុមហ៊ុន Rothaya Brand សម្ពោធផលិតផលគ្រឿងសម្អាងថ្មីចំនួន ៣ ល្បីមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់
Bunthoeun KoemAUGUST 28 2023

ក្រោយពីជោគជ័យខ្លាំងជាមួយនឹង ផលិតផលគ្រឿងសម្អាង ម៉ាក Rothaya Brand ថែរក្សាសម្រស់ ពីចុងជើងដល់ចុងសក់ អ្នកនាង កៅ ភីរ៉ាន់យ៉ា ស្រាប់តែងាកមកដាក់សម្ពោធផលិតផលថ្មី ចំនួន៣បន្ថែមទៀត នៅសណ្ឋាគារលំដាប់ផ្កាប្រាំ កាលពីម្សិលមិញនេះ។

830

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន Rothaya Brand តារាប្រុសស្រីល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា តារាហ្វេសប៊ុក TikTok  និងមិត្តអ្នកសារព័ត៌មាន យ៉ាងច្រើនកុះករ។ 

ផលិតផលថ្មីចំនួនបី ដែលត្រូវបានក្រុមហ៊ុន Rothaya Brand សម្រិតសម្រាងទាំងគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព ធ្វើការដាក់សម្ពោធលក់ជាផ្លូវការនោះរួមមានទីមួយគឺ ម៉ាសស្ទីមភ្នែកឲ្យភ្នែកត្រជាក់ កម្ចាត់រាល់បញ្ហាភ្នែក ដូចជា ការចុករោយភ្នែក, ស្ងួតបាតភ្នែក, ផ្សារភ្នែក និង ស្រវំាងភ្នែក ដែលបណ្តាលមកពីការទទួលទានដំណេក ពុំគ្រប់គ្រាន់, ការសម្លឹងមើលទូរសព្ទ, I-Pad, កុំព្យូទ័រ, ទូរទរស្សន៍, ការបើកបរផ្លូវឆ្ងាយ, ឬ ការ Live លក់ផលិតផលអនឡាញច្រើនម៉ោង។ ផលិតផលទីពីរគឺផលិតផលទឹកអប់អនាម័យ និង ផលិតផលថ្មីទី៣គឺ ក្រែមលាបមាត់។

828

ថ្លែងនៅលើវេទិកា អ្នកនាង កៅ ភីរ៉ាន់យ៉ា អគ្គនាយិកា ក្រុមហ៊ុន Rothaya Brand បានឲ្យដឹង ការនាំយកនូវផលិតផលថ្មី ចំនួន៣ព្រមគ្នា គឺជាការឆ្លើយតបនូវ តម្រូវការទីផ្សារ និង សំណូមពររបស់អតិថិជន។

អ្នកនាង កៅ ភីរ៉ាន់យ៉ា បន្ថែមថា “ខ្ញុំជឿជាក់ថាវត្តមានផលិតផលទាំងបីមុខនេះ រួមមាន ម៉ាសស្ទីមភ្នែកឲ្យត្រជាក់ បំបាត់រាល់បញ្ហាចុករោយ ហត់នឿយនៃភ្នែក, ផលិតផលទឹកអប់អនាម័យ និង ក្រែមលាបមាត់ នឹងទទួលបានការគាំទ្រ និងប្រជាប្រិយខ្ពស់ ពីសំណាក់ប្រជាជនកម្ពុជាជាក់ជាពុំខានឡើយ”

គួររំលឹកផងដែរថា ក្រុមហ៊ុន Rothaya Brand មានលក់ ផលិតផលគ្រឿងសម្អាង ថែរក្សាសម្រស់ ពីចុងជើងដល់ចុងសក់ម៉ាក Rothaya Brand សរុប២៤ប្រភេទ ដែលកំពុងមានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ទាំងក្នុងនិងក្រៅប្រទេស ។

ផលិតផលម៉ាក Rothaya Brand បានយកឈ្នះបេះដូងរបស់អតិថិជន តាមរយៈការផ្តល់នូវទំនុកចិត្ត ផលិតផលមានគុណភាពល្អ ទទួលស្គាល់ដោយក្រសួងសុខាភិបាល មានចុះបញ្ចីការ ប្រព័ន្ធលេខប្រវេទន៍ត្រឹមត្រូវ មិនប៉ះពាល់ដល់សុខភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់របស់ អ្នកនាង កៅ ភីរ៉ាន់យ៉ា។

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍លើផលិតផលថ្មីៗទាំងបីមុខនេះ ឬក៏ផលិតផល គ្រឿងសម្អាងថែរក្សាសម្រស់ ពីចុងជើងដល់ចុងសក់ម៉ាក Rothaya Brand អាចទំនាក់ទំនងមកកាន់ តេឡេក្រាម 015 74 7777 ឬ Hotline : 077 64 64 01 ឬក៏ ហ្វេសប៊ុកផេកផ្លូវការ៕

827

826

829

8290

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia