សេដ្ឋី Robert Kiyosaki ប្រាប់ក្បួនសាមញ្ញ១ ប្រើលុយកម្ចីធនាគារទិញផ្ទះ កុំឱ្យងាយធ្លាក់ក្នុងបំណុល
Kan DaraJUNE 7 20232.5 K views

ជាការពិតណាស់ទ្រព្យសម្បត្តិដូចជាផ្ទះឬឡានជាដើម គឺសុទ្ធសឹងតែជាស្តង់ដារ តម្រូវការរស់នៅ របស់មនុស្សសម័យថ្មីនេះ ហើយមានមនុស្សជាច្រើនបានលក់កម្លាំង លក់ពេលវេលា​​ ធ្វើការឱ្យគេដើម្បីយកប្រាក់ទៅវិនិយោគលើអចលនវត្ថុទាំងអស់នោះ។

ដូច្នេះហើយយើងសូមណែនាំនូវក្បួនដ៏សាមញ្ញ១របស់ សេដ្ឋីអចលនទ្រព្យ លោក Robert T.Kiyosaki អ្នកនិពន្ធសៀវភៅដែលផ្លាស់ប្តូរគំនិតរបស់មនុស្សជាច្រើនក្នុងវិស័យហិរញវត្ថុ ទ្រឹស្តីនិងក្បួនក្នុងវិនិយោគទ្រព្យកុំឱ្យជាប់បំណុលរបស់លោកត្រូវបានគេយកទៅប្រើប្រាស់យ៉ាងទូលំទូលាយដោយមិនចេះហួសសម័យ។

ការទិញផ្ទះដោយប្រើក្បួន“BRRRR” Buy(ទិញ) Rehab(ស្ដារ) Rent(ជួល) Refinance(ជួសជុលឡើងវិញ) Repeat(ធ្វើម្ដងទៀត)។

ដំបូងឡើយគាត់បានប្រមូលលុយដែលគាត់សន្សំបាន យកទៅទិញផ្ទះមួយល្វែង រួចដាក់ជួលឱ្យគេ បន្ទាប់មកគាត់ធ្វើការទិញផ្ទះបន្ថែមទៀតដែលមានតម្លៃសមរម្យ ដោយការខ្ចីលុយធនាគារយកទៅបង់ផ្ដាច់ថ្លៃផ្ទះ​ និងយកលុយដែលគេបង់ថ្លៃផ្ទះជួល រួមជាមួយប្រាក់ខែខ្លួនឯងមកបង់ធនាគារបន្ត និងកែកុនផ្ទះបន្តិចម្តងៗទៅតាមតម្រូវការប្រើប្រាស់បច្ចុប្បន្នដូចជា កែផ្ទះបាយ ឬកែសម្រួលបន្ទប់ទឹក បន្ទប់គេង អ្វីជាដើម ដើម្បីឱ្យវាក្លាយទៅជាផ្ទះជួលដែលមានតម្លៃថ្លៃជាងមុននិងសាកសមទៅនឹងតម្រូវការអ្នកជួល។ វិធីសាស្ត្រនេះត្រូវបានបង្កើតឡើងដោយលោក Robert Kiyosaki នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា Rich Dad Poor Dad។

ដោយឡែកសម្រាប់ការប្រើប្រាស់ក្បួនដ៏សាមញ្ញា១ទៀត ដែលលោក Robert Kiyosaki ប្រើរហូតក្លាយជាសេដ្ឋីមកទល់បច្ចុប្បន្ននេះ។ នៅក្នុងឆ្នាំ១៩៨០ លោកបានទិញផ្ទះល្វែងតូចមួយក្នុងតម្លៃ៥០០០០ដុល្លារហើយគាត់​បាន​បង់មុនចំនួន៥០០០ដុល្លារ បន្ទាប់មកគាត់ក៏​យក​ប្រាក់​កម្ចីពីធនាគារដែលមានការ​ប្រាក់​១០% ​សម្រាប់​ចំនួនលុយ ៤៥០០០​ដុល្លារ ដោយគាត់ទូទាត់ប្រចាំខែរបស់គាត់ (រួមទាំងការប្រាក់) គឺប្រហែល ៤៥០ដុល្លារដើម្បីបង់ធនាគារ ហើយគាត់យកផ្ទះនោះដាក់ជួល ខណៈពេលនោះផ្ទះក្នុងតំបន់នោះគឺអាចដាក់ជួលបានក្នុងតម្លៃ៧៥០ដុល្លារ។ គាត់ក៏យកចំណូលថ្លៃជួលផ្ទះទៅបង់កម្ចីធនាគារចំនួន៤៥០ ហើយគាត់អាចសល់លុយប្រហែល៣០០ដុល្លារប្រចាំខែក្នុងហោប៉ៅទៀត។ វិធីសាស្រ្តនេះត្រូវបានសរសេរនៅក្នុងសៀវភៅរបស់លោក Robert Kiyosaki ដែលមានចំណងជើងដា​ The Second Chance។

គួរជម្រាបផងដែរថាលោក Robert T.Kiyosaki គឺជាអ្នកជំនួញអចលនទ្រព្យអាមេរិក និងជាអ្នកនិពន្ធ សៀវភៅដ៏ល្បីរាប់សិបចំណងជើងដែលទាក់ទងនឹងលុយ ការបែងចែកយ៉ាងច្បាស់រវាងទ្រព្យពិតនិងបំណុលពិត។ ហើយបើគិតត្រឹមឆ្នាំ២០២៣នេះ សេដ្ឋីវ័យ៧៦ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុបប្រមាណជាង ១០០លានដុល្លារសហរដ្ឋអាមេរិកហើយ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia