ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ Peugeot នៅកម្ពុជា

ក្រុមហ៊ុន អ​ អិម អេ ខេមបូឌា បានប្រកាសថា ក្រុមហ៊ុន Stellantis បានផ្ដល់សិទ្ធក្នុងការនាំចូល និងចែកចាយផ្ដាច់មុខ ព្រមទាំងទទួលបានការថែទាំជួសជុល រថយន្ដម៉ាក Peugeot នៅកម្ពុជាចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះតទៅ ។ 

98

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលថ្ងៃនេះគឺជាបរិបទថ្មីមួយទៀតសម្រាប់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលបានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ Peugeot នៅប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ រថយន្ដ Peugeot មានវត្តមាននៅក្នុងប្រទេសជាច្រើន ប្រមាណជាង ១៤៧ប្រទេស ហើយត្រូវបានគេចាត់ទុកថាជារថយន្ដមួយក្នុងចំណោមរថយន្ដដែលមានវ័យចំណាស់ជាងគេក្នុងសកលលោកដែលមានអាយុ២០០ឆ្នាំជាង។

4

ដោយឡែកនៅប្រទេសកម្ពុជា រថយន្ដ Peugeot មានប្រជាប្រិយភាពតាំងពីជំនាន់ទសវត្សរ៍ឆ្នាំ ៦០មកម៉្លេះ ដែលប្រជាជនកម្ពុជាបានស្គាល់រថយន្ដនេះច្រើនជាងម៉ាករថយន្ដផ្សេងៗទៀត។ នេះគឺជាមរតកមួយដែលមានភាពល្បីល្បាញក្នុង ទសវត្សរ៍៦០ ហើយក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងនាំយកមរតកមួយនេះត្រលប់មកវិញជាមួយនឹងការប្ដេជ្ញាចិត្តធ្វើឲ្យរថយន្ដម៉ាកPeugeot នេះមានភាពល្បីល្បាញកាន់តែខ្លាំងជាងមុននៅកម្ពុជា។ លោកអគ្គនាយកក៏បានបន្ថែមថា អតិថិជនទាំងអស់កុំមានការបារម្មណ៍ចំពោះការផ្លាស់ប្ដូរនេះ ពីព្រោះថាក្រុមហ៊ុន អ​​ អិម អេ ខេមបូឌា នឹងបន្តផ្ដល់សេវាកម្មជួសជុល និងថែទាំរថយន្ដPeugeot សម្រាប់អថិតិជនដែលកំពុងប្រើប្រាស់រថយន្ដPeugeot ។ ដូច្នេះ អតិជនទាំងអាចយករថយន្ដ Peugeot របស់ខ្លួនមកធ្វើការថែទាំ និងជួសជុលនៅអគារតាំងបង្ហាញរថយន្ដ Peugeot ដែលមានទីតាំងនៅលើផ្លូវ៦០ម៉ែត្រ មហាវិថីសម្ដេចហ៊ុន សែន កែងផ្លូវឧញ៉ាហ៊ុន នាង។  

3

លោក Daniel Guedez  ប្រធានគ្រប់គ្រង ម៉ាកយីហោ និងទីផ្សារ ប្រចាំតំបន់បានមានប្រសាសន៍ថា៖ ខ្ញុំពិតជាមានភាពរីករាយដែលក្រុមហ៊ុន RMA Cambodia និង ក្រុមហ៊ុន Stelltantis បានពង្រីកភាពជាដៃគូរពាណិជ្ជកម្មមួយកម្រិតទៀត ក្នុងការនាំយករថយន្ដម៉ាក Peugeot មកប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំងពីរមានការប្ដេជាចិត្តខ្ពស់ក្នុងការពង្រឹងគុណភាពជូនអតិថិជន។

7

គឺជាការចាប់ផ្ដើមនៃការប្ដេជ្ញាចិត្តនេះ ក្រុមហ៊ុន អ​​ អិម អេ ខេមបូឌា បានបើកទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់រថយន្ដដែលមានវ័យចំណាស់មួយនេះ​ ដោយនាំចូល រថយន្ដម៉ាក Peugeot 408 មកកាន់ទីផ្សាររថយន្ដកម្ពុជា។ រថយន្ដ Peugeot 408 គឺជាម៉ាករថយន្ដអឺរ៉ុបដែលមានការឌីស្សាញទាក់ទាញ (Allure), ផាសុខភាពនៃការបើកបរ (Emotion), និងគុណភាពខ្ពស់ (Excellence)។

3

រថយន្ដ Peugeot 408 គឺជារថយន្ដដំបូងគេបំផុតក្នុងត្រកូលរថយន្ដ Peugeot ដែលមានការឌីស្សាញរូបរាងថ្មីទាំងស្រុង។ ជាពិសេសនោះ ការឌីស្សាញមានលក្ខណៈរួមបញ្ចូលគ្នារវាងប្រភេទរថយន្ដ Sedan Hatchback និង SUV ដែលគេចាត់ទុកថាជា រថយន្ដស្ព័របែប Crossover ហើយរថយន្ដនេះមានរូបរាង ប្រណិត អំណាច និងមានផាសុខភាពក្នុងការបើកបរ។ ជាពិសេស ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងយកចិត្តទុកដាក់លើការពង្រឹងគុណភាព ការផ្ដល់សេវាកម្មថែទាំ និងជួសជុលរថយន្ដប្រកបដោយ​ទំនុកចិត្តខ្ពស់ជូនដល់អតិថិជនចាស់ និងអតិថិជនថ្មីគ្រប់រូប។ អតិថិជន​ Peugeot ទាំងអស់នឹងមានភាពងាយស្រួលជាងមុនក្នុងការស្វែងរកសេវាកម្មថែទាំ និងជួសជុលរថយន្ដ ដោយក្រុមហ៊ុន អ អិម អេ​ ខេមបូឌា មានយានដ្ឋានដៃគូជួសជុលរថយន្ដច្រើនកន្លែងគ្រប់ខេត្តក្រុង៕

265

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia