ជាដំណឹងរីករាយមួយសម្រាប់អ្នកខេត្ដព្រះវិហារ ខណៈថ្មីៗនេះក្រុមហ៊ុនធំ១បានទទួលសិទ្ធិពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ក្នុងនោះការបោះទុនវិនិយោគលើការដាំកៅស៊ូ និងបង្កើតរោងចក្រកែច្នៃ ដេលមានតម្លៃសរុប ១២ លានដុល្លារ។ ហើយគម្រោងនេះក៏បានបង្កើតឱកាសការងារជាង១០០កន្លែងជូនពលរដ្ឋក្នុងតំបន់ផងដែរ។
យោងតាមការចុះផ្សាយពី CDC កាលពីថ្ងៃទី១៧ ខែមេស ឆ្នាំ២៩២៣ ក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការវិនយោគនៅក្នុងខេត្ដព្រះវិហារនេះមានឈ្មោះថា “RITHY RUBBER (CAMBODIA) CO., LTD” ។ ក្រុមហ៊ុននេះបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃបឹងពែរ នៅឃុំរមណី ស្រុករវៀង ដោយអាចបង្កើតការងារបានចំនួន ១៥៨កន្លែង។
សូមជម្រាបថា ខេត្ដព្រះវិហារគឺជាខេត្ដមួយដែលមានអំណោយផលខ្លាំងលើការដាំដុះដំណាំកសិកម្ម វិសេសដំណាកៅស៊ូនេះ។ ហើយកន្លងមកមានក្រុមហ៊ុនធំៗមួយចំនួនក៏បានធ្វើការបោះទុនវិនិយោគលើការដាំដុះដើមកៅស៊ូនេះផងដែរ ជាក់ស្ដែងដូចជាក្រុមហ៊ុន ទ្រី ភាព បឹងទន្លេម្រេចជាដើម៕
អត្ថបទ៖ កឹម ប៊ុនធឿន