កុំចង់មានរហ័សពេក! អ្នកមានមិនដើរ ៣ជំហាននេះ ជាដាច់ខាត ដើម្បីជាផ្លូវឆ្ពោះ ទៅរកភាពមានបាន
Kan DaraMARCH 12 2023584 views

យោងតាមការសម្ភាសន៍របស់លោក Trey Lockerbie ស្ថាបនិកក្រុមហ៊ុនចំណីអាហារ និងជាអ្នកបង្កើតកម្មវិធី Podcast ឈ្មោះថា We Study Billionaires បានជួបសម្ភាសន៍ជាមួយមហាសេដ្ឋីជាច្រើនរូប ក្នុងនោះមាន លោក Howard Marks និងលោក Jesse itzler  ពួកគេបានលើកឡើងថា សម្រាប់អ្នកមានពួកគេមិនមានផ្នត់គំនិតដេកចាំសំណាងឬចង់មានបានតាមផ្លូវកាត់នោះទេ​ ហើយជំហាន៣នេះពួកគេនឹងមិនដើរដាច់ខាត ព្រោះវាធ្វើ​ឱ្យពួកគេពិបាក។  យ៉ាងណាមិញខាងក្រោមនេះគឺជាជំហាន៣ ដែលមហាសេដ្ឋីមិនដើរតាមនោះទេ៖

.មិន​ធ្វើ​ដោយ​ភាពភ័យ​ខ្លាច​ព្រោះកត្តាណាមួយ

កិច្ចសម្ភាសន៍មហាសេដ្ឋី Howard Marks ដែលជាសហស្ថាបនិកនៃ Oaktree Capital Management គាត់បាននិយាយអំពីរបៀបដែលគាត់ឆ្លងកាត់ដំណាក់កាលដ៏ចលាចលដូចជាវិបត្តិសេដ្ឋកិច្ច និងថ្ងៃដំបូងនៃជំងឺរាតត្បាតចូលមកដល់។ ជំនួសឱ្យការសម្រេចដោយចិត្ត ផ្អែកលើការភ័យខ្លាច គាត់បាននិយាយថា គាត់ផ្តោតលើទិន្នន័យ និងឱកាសសក្តានុពល ជាជាងលើហានិភ័យ ឬការធ្លាក់ចុះផ្សេងៗ ពោលគឺចាប់ឱកាស។ កត្តានេះធ្វើឱ្យលោកជោគជ័យនិងធ្វើឱ្យក្រុមហ៊ុន Oaktree ទទួលបានប្រាក់ចំណេញប្រហែល៦ពាន់លានដុល្លារអំឡុងពេលវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ២០០៨។

.គ្មានភាពអត់ធ្មត់​ មិនគិតវែងឆ្ងាយ និងចង់មានបានពេក

ក្នុងជំនួបអាហារថ្ងៃត្រង់មួយរវាងលោក​ Jeff Bezos ជាមួយនឹងលោក Warren Buffett ។ ស្ថាបនិក Amazon រូបនេះបានសួរលោក​ Buffett ថាហេតុអ្វីបានមនុស្សជាច្រើនមិនធ្វើតាមបិតាវិនិយោគរូបនេះ មើលទៅវាងាយស្រួលនិងសាមញ្ញទេ ចំពោះក្បួនវិនិយោគរបស់អ្នក។ លោក Warrant Buffett បានឆ្លើយថា “ដោយសារតែមនុស្សជាច្រើនចង់មានលឿននិងរហ័សពេក”។

៣. និយាយថាទេ ច្រើនជាងយល់ព្រម

សហគ្រិន Jesse itzler សហស្ថាបនិកក្រុមហ៊ុនភាគហ៊ុនឯកជន Carlyle Group និងជាអ្នកនិពន្ធសៀវភៅផងនោះ បាននិយាយក្នុងបទសម្ភាសន៏ថា អាយុខ្ទង់២០ និង ៣០ឆ្នាំរបស់អ្នកគឺជាពេលវេលាដ៏ល្អក្នុងការនិយាយថា យល់ព្រម ដើម្បីបង្កើតបណ្តាញទំនាក់ទំនង ។ ប៉ុន្តែអាយុ ៤០ឆ្នាំរបស់អ្នក និងលើសពីនេះ គឺជាពេលវេលាដ៏ល្អក្នុងការនិយាយថា ទេ និងគ្រប់គ្រងពេលវេលារបស់អ្នកឱ្យបានពេញលេញនិងល្អបំផុត ដើម្បីឆ្ពោះទៅរកភាពមានបានដោយមិនដេករង់ចាំសំណាងនោះទេ៕

អត្ថបទដោយ៖ ពីង ជូអេង  

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia