ចាប់ថ្ងៃទី១ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា ត្រូវបានកំណត់ឲ្យដាក់លក់តម្លៃ ៤០០០ រៀលក្នុង ១ លីត្រសម្រាប់សាំងធម្មតា និងតម្លៃ ៣៩០០ រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។
បើប្រៀបធៀបទៅនឹងតម្លៃប្រេងសាំងសប្តាហ៍ចាស់ ឃើញថាតម្លៃប្រេងសាំងគឺឡើងថ្លៃ ៥០រៀល ចំណែកម៉ាស៊ូតវិញគឺឡើងថ្លៃ ១០០រៀលដែរ។ ខណៈដែលតម្លៃប្រេងសាំងចាស់មានតម្លៃ ៣.៩៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣.៨០០រៀល/លីត្រ។
គួរបញ្ជាក់ផងដែរថា ប៉ុន្តែដើម្បីជួយសម្រួលទៅដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រឹងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥សេនដុល្លារ/លីត្រផងដែរ៕