ភ្នំពេញ ប្រទេសកម្ពុជា – ធនាគារ អ អេច ប៊ី កម្ពុជា ត្រូវបានទទួលការស្ញើចសរសើរ លើធនធានមនុស្សឆ្នើម និងជាធនាគារដែរផ្តល់នូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ថែមពីឈ្នះផងដែរនូវពាន់រង្វាន់ប្រតិបត្តិការទូទាត់ឆ្នើម សរុបមកការឈ្នះទាំងនេះ គឺជាការឈ្នះពានរង្វាន់កិត្យានុភាព ដែរយើងខ្ញុំទទួលបានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
នៅក្នុងកម្មវិធី “ពានរង្វាន់ អេច អ ឆ្នាំ២០២៣ ក្នុងប្រទេសសឹង្ហបុរី (HR Excellence Awards 2023 Singapore)” ធនាគារ អ អេច ប៊ី កម្ពុជាឈ្នះពានរង្វាន់ “ពានរង្វាន់សំរិទ្ធ (Bronze Award)” ក្នុងផ្នែក “ឧត្តមភាពក្នុងការចូលរួមរបស់និយោជិត (Excellence in Employee Engagement)”។ ពានរង្វាន់នេះត្រូវបានទទួលស្គាល់ដោយអង្គភាពជាច្រើន ដែលបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការចូលរួមរបស់បុគ្គលិក និងបានអនុវត្តគំនិតផ្តួចផ្តើមប្រកបដោយជោគជ័យក្នុងការលើកកម្ពស់សីលធម៌ និងផលិតភាព។ ធនាគារបានឈ្នះពានរង្វាន់សម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើតកន្លែងធ្វើការ ដែលនិយោជិតមានអារម្មណ៍ថាមានគុណតម្លៃ ការគាំទ្រ និងផ្តល់សិទ្ធិអំណាចក្នុងការធ្វើកិច្ចការងារដ៏ល្អប្រសើបំផុតសម្រាប់ពួកគេ។
ធនាគារ អ អេច ប៊ី កម្ពុជា ថែមទាំងបានឈ្នះពានរង្វាន់ចំនួនពីរផ្សេងទៀតផងដែរ ពីស្ថាប័នពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិ (IFA) ដែលពានរង្វាន់ទី១៖ “ការផ្តល់ជូនប័ណ្ណឥណពន្ធថ្មីប្រកបដោយភាពច្នៃប្រឌិតបំផុត ប្រចាំឆ្នាំ២០២៣ នៃប្រទេសកម្ពុជា(Most Innovative New Debit Card Offerings – Cambodia 2023)” និង ពានរង្វាន់ទី២៖ “កម្មវិធីធនាគារចល័ត ដែលមានការកែលម្អល្អបំផុត (Most Improved Mobile Banking Application) ប្រចាំឆ្នាំ២០២៣ នៃប្រទេសកម្ពុជា។ ស្ថាប័នពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិ (IFA) ទទួលស្គាល់ស្ថាប័នហិរញ្ញវត្ថុ ធនាគារ អ អេច ប៊ី កម្ពុជា ដែលធ្វើការផ្តល់ជូនអតិថិជនជាមួយការច្នៃប្រឌិតផលិតផល និងការផ្តល់សេវាកម្មដ៏ល្អបំផុត។ ការឈ្នះពានរង្វាន់នេះ គឺជាការបង្ហាញយ៉ាងជាក់ច្បាស់ថា ធនាគារ អ អេច ប៊ី ពិតជាបានខិតខំបម្រើសេវាកម្មជូនអតិថិជនរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់បំផុត លើការផ្តល់ប័ណ្ណឥណពន្ធថ្មីប្រកបដោយភាពច្នៃប្រឌិត និងកម្មវិធីធនាគារចល័ត goWave by RHB ទាំងនេះបានផ្តល់នូវភាពងាយស្រួល សុវត្ថិភាព និងប្រកបដោយភាពច្នៃប្រឌិត ជាជំនួយដល់អតិថិជនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់។
គំនិតផ្តួចផ្តើម STP របស់ធនាគារ អ អេច ប៊ី កម្ពុជា បានជួយបង្កើនប្រសិទ្ធភាព កាត់បន្ថយការចំណាយ និងកាត់បន្ថយកំហុស។ សមិទ្ធិផល STP របស់ធនាគារ អ អេច ប៊ី កម្ពុជា ត្រូវបានទទួលស្គាល់ដោយវិស័យធនាគារ ជាមួយនឹងពានរង្វាន់ STP Award 2022។ ពានរង្វាន់នេះទទួលស្គាល់ការអនុវត្តទម្រង់នៃការទូទាត់ដ៏ឆ្នើមសម្រាប់ការទូទាត់ MT103/MT202 កាលពីឆ្នាំមុន។
ពានរង្វាន់ទាំងនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ធនាគារ អ អេច ប៊ី កម្ពុជា ក្នុងការផ្តល់ជូនបុគ្គលិក និងអតិថិជនរបស់ខ្លួននូវបទពិសោធន៍ដ៏ល្អបំផុត។ ការយកចិត្តទុកដាក់របស់ធនាគារលើឧត្តមភាពធនធានមនុស្ស និងការច្នៃប្រឌិតផលិតផលផលិតផលជូនអតិថិជន បានជួយឱ្យធនាគារក្លាយជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។
"យើងមានកិត្តិយសណាស់ក្នុងការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពទាំងនេះ ដែលទទួលស្គាល់ការប្តេជ្ញាចិត្តរបស់យើងចំពោះឧត្តមភាពធនធានមនុស្ស ការច្នៃប្រឌិតផលិតផល និងប្រតិបត្តិការទូទាត់ឆ្នើម។ ពានរង្វាន់ទាំងនេះ គឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់បុគ្គលិករបស់យើង ដែលប្តេជ្ញាផ្តល់ជូនអតិថិជនទាំងខាងក្នុងប្រទេស និងខាងក្រៅប្រទេសរបស់យើង ជាមួយបទពិសោធដ៏ល្អបំផុតដែលអាចធ្វើទៅបាន"។ ជាប្រសាសន៍របស់លោក Alex Lim Eng Kang នាយកប្រតិបត្តិនៃធនាគារ RHB (Cambodia) PLC ។