មិនធម្មតា! កម្ពុជាអាចម្រាញ់រ៉ែមាសបាន ៦,៧២៧ គីឡូក្រាម និងចំណូលបានពីសួយសារជាង ១០លាន$
ធី ស្រីល័ក្ខJUNE 12 2023544 views

គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជាចម្រាញ់រ៉ែមាសបានចំនួន ៦.៧២៧គីឡូក្រាម និងរកចំណូលជូនរដ្ឋបានជាង១០លានដុល្លារ ពីទីតាំងអាជីវកម្មចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

353654214 643112754523156 7064408935658451340 N

យោងតាមការចេញផ្សាយរបស់ ក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗកន្លងទៅបានបញ្ជាក់ថា ចំពោះក្រុមហ៊ុនដែលមានសិទ្ធិនៅក្នុងការរុករកនិងចម្រាញ់រ៉ែមាសនៅតំបន់អូរខ្វាវនេះ គឺជាក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុន របស់ប្រទេសអូស្ដ្រាលី។ហើយក្រុមហ៊ុននេះក៏ជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជាយើងផងដែរ។

ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលគិតរហូតមកដល់ នាពេលបច្ចុប្បន្ននេះ ប្រតិបត្ដិការបានជិត២ឆ្នាំហើយ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ១២០លានដុល្លារអាមេរិក។

353621678 643113421189756 779744793132810037 N

353620920 643113214523110 3127709861825174206 N

តាមប្រភពដដែលបានឱ្យដឹងទៀតថា ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសមានគុណភាព ៩០% (Gold Doré Bars) បានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេលប៉ាន់ស្មានដំបូងចំនួន៨ឆ្នាំ។ជាមួយគ្នានេះ បើគិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ចម្រាញ់រ៉ែមាសបានចំនួន ៦.៧២៧គីឡូក្រាម និងរកចំណូលជូនរដ្ឋបានជាង១០លានដុល្លារហើយ។

គួរបញ្ជាក់ផងដែរថា គម្រោងអាជីវកម្មរ៉ែមាសនេះ បានផ្តល់ការងារសរុបចំនួន ៤៣៤ នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន ៣៤៧នាក់ (ក្នុងនោះស្រីចំនួន ៦១នាក់) និងជនជាតិបរទេសចំនួន ៨៧នាក់ (ក្នុងនោះស្រីចំនួន ៣នាក់)៕

353024373 643113321189766 5823182489848568185 N

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia