អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស និងជាអ្នកអភិវឌ្ឍន៍តំបន់ទេសចរណ៍ដ៏លេចធ្លោមួយនៅកម្ពុជា ថ្មីៗនេះបានបង្ហាញពីគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មីនៅលើទឹកដីខេត្ដកោះកុង។ ខណៈគម្រោងនេះត្រៀមនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះផងដែរដើម្បីទទួលស្វាគមន៍ និងទទួលភ្ញៀវទេសចរជាតិ និងអន្ដរជាតិដែលមកលេងនៅខេត្ដជាប់សមុទ្រមួយនេះ។
យោងតាមសំណេររបស់អ្នកឧកញ៉ានៅលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី១៣ ខែមីនា ឆ្នាំ១០១៥ មានខ្លឹមសារដូច្នេះថា «មុខមាត់ថ្មីសម្រាប់ទីរួមខេត្តកោះកុងជាមួយឆ្នេរដ៏វែង និងដំបូងបំផុតជាប្រវត្តិសាស្រ្ត នៅចំកណ្តាលក្រុងខេមរភូមិន្ទ ហើយត្រៀមទទួលភ្ញៀវក្នុងឱកាសបុណ្យសមុទ្រខេត្តកោះកុងចុងឆ្នាំ២០២៥ និងត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបន្ទាប់ពីផ្លូវជាតិលេខ៤៨ និងលេខ១០ ត្រៀមបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ឆ្នេរសាធារណ: រីស៊ត ភោជនីយដ្ឋាន ផលិតផលក្នុងតំបន់ និងមជ្ឍមណ្ឌលឆ្នេរកំសាន្តផ្សេងៗជាច្រើនទៀត។
សូមជម្រាបថា កន្លងមកអ្នកឧញ៉ា សួរ វីរៈ បានអភិវឌ្ឍន៍បង្កើតនូវតំបន់ទេសចរណ៍ល្បីៗជាច្រើនកន្លែងដូចជា៖ ឧទ្យានបោះតង់គីរីរម្យ (Camping Park Resort Kirirom), រំដួលគីរីរម្យ រីស៊ត (Romdoul Kirirom Resort), កោះស្តេចរីស៊ត, កោះអភិជនរីស៊ត, សារ៉ារីស៊ត (Sara Resort), Eden Beach Resort, Tube Resort , Sandy Beach Resort, Bodega Beach Resort, Apex Koh Kong Hotel និង Pidoma Resort ក្នុងខេត្ដមណ្ឌលគិរីជាដើម៕