ទីផ្សារសមុទ្រក្រហម ជាទីផ្សារមួយដែលពោរពេញទៅដោយការប្រកួតប្រជែងស៊ីសាច់ហុតឈាមគ្នា រហូតដល់ធ្វើឱ្យអាជីវកម្មដែលខ្សោយដួលរលំជាបន្តបន្ទាប់ហើយមានតែអាជីវកម្មដែលខ្លាំងតែប៉ុណ្ណោះដែលអាចរស់រានក្នុងទីផ្សារនិងក្លាយជាអ្នកដឹកនាំទីផ្សារ។ សម្រាប់អ្នករកស៊ីនៅក្នុងទីផ្សារសមុទ្រក្រហមគឺមានហានិភ័យខ្ពស់ ព្រោះមានគេធ្វើច្រើនហើយ ធ្វើឱ្យមុខរបររកស៊ីនោះ ពិបាកដកដង្ហើមព្រោះដណ្តើមខ្យល់គ្នាដក។
ជាមួយគ្នានេះដែរ លោក សំ កុសល ស្ថាបនិកបក្សីមេឌា បានបង្ហាញផ្លូវសម្រាប់អ្នកចង់ រើសមុខរបរ១ឱ្យត្រូវគួរគិតលើ ៣ចំណុចដើម្បីកាត់បន្ថយហានិភ័យលង់ខ្លួនក្នុងសមុទ្រក្រហម៖
១. គិតពីតម្រូវការអនាគត៖ មុខរបរដែលមានតម្រូវការអនាគត គឺសម្តៅដល់របរណាដែលយើងអាចឈរជើងបានយូរ រកស៊ី១០ឆ្នាំ ២០ឆ្នាំទៅមុខ ដោយទាមទារឱ្យយើងគិតទៅដល់ទំនោរអនាគត តម្រូវការផ្សេងៗនាពេលខាងមុខសម្រាប់មុខរបរដែលយើងកំពុងធ្វើនិងបម្រុងនឹងធ្វើ មិនមែនតម្រូវការម្សិលមិញឬបច្ចុប្បន្ននោះទេ។
២. មើលឬសគល់ ៖ គោលការណ៍បឋមរបស់មនុស្សក្នុងការដោះស្រាយបញ្ហា គឺស្វែងរកបញ្ហាហើយបំបែកវាឱ្យដល់ស្នូលរហូតយើងអាចស្វែងរកដំណោះស្រាយមួយ។ ដោយឡែកការមើលពីបញ្ហារបស់មនុស្សកំពុងកើតមាន ហើយអាចស្វែងរកដំណោះស្រាយសម្រាប់មនុស្ស គឹជាគន្លឹះមួយក្នុងការរើសមុខរបរឱ្យត្រូវនឹងទីផ្សារ។
៣. មើលក្តីស្រមៃខ្លួនឯង៖ នៅពេលដែលយើងរើសមុខរបរ១ ចំក្តីស្រមៃខ្លួនឯង ចង់ឃើញវាកើតឡើងនិងសម្រេចបានយើងនឹងប្រឹងប្រែងដើម្បីក្តីស្រមៃនោះ។ យ៉ាងណាមិញមុខរបរមានតម្រូវការទីផ្សារគឺអាចបន្សំន័យឱ្យក្តីស្រមៃធ្វើឱ្យយើងធ្វើវាដោយមិនចេះហត់ លំបាកក៏បេះដូងនៅរក្សាកម្តៅក្នុងការស្វែងរកផ្លូវចេញ ស្វែងរកផ្សារ ដើម្បីមុខរបរក្នុងក្តីស្រមៃខ្លួនឯងដែរ។
ដូចគ្នានេះដែរចំណុចខាងលើគឺជាហេតុផលសម្រាប់គិតមុននឹងចង់រើសមុខរបរឱ្យត្រូវ បើចង់ជ្រាបឱ្យកាន់តែលម្អិត អាចចូលរួម កម្មវិធីមុខរបរ២០២៣ ដែលនឹងចែករំលែកគំនិតបង្ហាញផ្លូវ ក្នុងការចាប់ផ្តើមអាជីវកម្ម នៅថ្ងៃទី១៨ ខែកុម្ភៈ 8am-12pm ដោយវាគ្មិនចូលរួមចំនួន ៥រូប លើប្រធានបទផ្សេងៗគ្នា៖
១ លោកស្រី អ៊ុន បូផាននី : Marketing Director of Ezecom (និន្នាកាបច្ចេកវិទ្យានៅកម្ពុជា)
២ លោក សំ កុសល : ស្ថាបនិកក្រុមហ៊ុនបក្សី (ក្បួនរើសមុខរបរឱ្យត្រូវទីផ្សារ)
៣ លោក យន់ សុផាត : ស្ថាបនិកក្រុមហ៊ុនជី ហ៊ុន យន់ (មុខរបរកសិកម្មសក្ដានុពលទាំង៥)
៤ លោក ប៊ុន ចាន់វីរៈ : ស្ថាបនិកកសិដ្ឋានកូនចៀមធម្មជាតិ (ក្បួនចិញ្ចឹមជ្រូកបែបថ្មី ចំណាយតិច ចំណេញច្រើន)
៥ លោក ឈុន វីរៈ : ស្ថាបនិក VETEAK (ក្ដីស្រមៃមុខរបរឈើដាំ)
ចំនួនកៅអីមានកំណត់ ចុះឈ្មោះសូមទាក់ទងតេឡេក្រាមលេខ 081 688 228 ទីតាំងធ្វើនៅCJCC ជិតសាលាIFL ឬជិតសាលាភូមិន្ទភ្នំពេញ សម្រាប់ ៥០នាក់ដំបូងតែ15$ទេ តម្លៃពេញ25$៕
អត្ថបទពាក់ព័ទ្ធ៖ អ្នករកស៊ីមិនស្គាល់យុទ្ធសាស្ត្រ “សមុទ្រខៀវ” និង “សមុទ្រក្រហម” គឺមានហានិភ័យខ្ពស់ ដូចក្លាយជាចំណីទីផ្សារ
អត្ថបទដោយ៖ ពីង ជូអេង