បុគ្គល៤រូប ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ា
Bunthoeun KoemMARCH 11 20252.6 K views

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់បុគ្គល ៤ រូប។​ ដោយការផ្ដល់គោរមងារនេះ គឺតបតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បុគ្គលទាំង ៤ រូបដែលត្រូវបានផ្ដល់គោរមងារជា «ឧកញ៉ា» មានដូចខាងក្រោម៖

 

១. លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក (ID Capital Plc.), ប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ID Investors Association (IDI) និងជាប្រធានសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ IEL។

 

480706795 668859609006536 8990923385973427741 N 768x1024

 

២. លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន KH25 Property Co., Ltd។

 

481504720 9358814087568863 7342133533020776361 N

 

៣. លោក ជា មុនី

៤.  លោកស្រី តាំង លី​ផេង អគ្គ​នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន Advanced Glory Logistics (Cambodia) Co., Ltd.៕

 

483102515 1204382798354900 8307401575931999256 N 721x1024

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia