ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល គឺជាផ្សារទំនើបក្នុងស្រុកដ៏ធំជាងគេមួយដែលមានទីតាំងស្ថិតនៅកណ្ដាលខណ្ឌសែនសុខដែលជាសរសៃឈាមសេដ្ឋកិច្ច ស័ក្ដិសមបំផុតសម្រាប់ម្ចាស់អាជីវកម្មពង្រីក ឬចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន។
យ៉ាងណាមិញ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ក៏កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងសម្រាប់ជួលទីតាំងដើម្បីពង្រីកវិសាលភាពអាជីវកម្ម និងរៀបចំកម្មវិធីផ្សេងៗ ដោយសារតែមានទីតាំងនៅតំបន់ដែលមានសក្ដានុពលជាមួយការរៀបចំត្រឹមត្រូវតាមបទដ្ឋានស្ដង់ដារ ទាំងផ្នែកហេដ្ឋាសម្ព័ន្ធ ការតុបតែងប្រកបដោយភាពច្នៃប្រឌិត និងការផ្ដល់នូវសេវាកម្មយ៉ាងយកចិត្តទុកដាក់ខ្ពស់ផងដែរ។
លើសពីនេះទៅទៀត ផ្សារទំនើប ជីប ម៉ុង សែនសុខ ក៏មានការផ្ដល់ជូននូវសេវាកម្មពិសេសៗជាច្រើនទៀត សម្រាប់បំពេញតម្រូវការដៃគូអាជីវកម្មរបស់ខ្លួនដូចជា ទីតាំងសម្រាប់រៀបចំកម្មវិធី និងការតាំងបង្ហាញនានា, ទីតាំងហាងសម្រាប់ជួល និងការតាំងបង្ហាញនូវម៉ាកយីហោក្រុមហ៊ុននៅក្នុងផ្ទាំង LED, ការប្រឹក្សាផ្នែកទីផ្សារ និងប្រូម៉ូតលើបណ្ដាញសង្គមនានា។
គួរជម្រាបថា ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល គឺជាផ្សារទំនើបដែលមានការរចនាដ៏ប្រណិតដែលមានទីតាំងធំទូលាយ ពោរពេញទៅដោយសេវាកម្ម និងផលិតផលប្រេនល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងបរិយាកាសដ៏ស្រស់ស្រាយ ផាសុខភាពខ្ពស់ ព្រមទាំងមានចំណតរថយន្ត និងម៉ូតូយ៉ាងធំទូលាយផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន។
មិនត្រឹមតែប៉ុណ្ណោះ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ក៏មានកន្លែងរំអិលក្មេងលេងដោយឥតគិតថ្លៃ សក្តិសមបំផុតសម្រាប់លោកអ្នកក្នុងការចំណាយពេលវេលាដ៏មានតម្លៃជាមួយគ្រួសារ និងមនុស្សជាទីស្រឡាញ់ ក្នុងការដើរកម្សាន្ដ ទិញទំនិញ និងទទួលទានអាហារដ៏សម្បូរបែប ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ បម្រើឲ្យអាជីវកម្មបានយ៉ាងល្អប្រសើរ ហើយជារៀងរាល់សប្ដាហ៍ ក៏មានការប្រគុំតន្ត្រី ការរៀបចំកម្មវិធីពិព័រណ៍ផងដែរ ផ្សារទំនើបមួយនេះណែនាំជាពិសេសសម្រាប់អាវជីវកម្ម ដែលមានអតិថិជនគោលដៅជាប្រភេទ គ្រួសារ សិស្ស និងអ្នកធ្វើការ។
នាពេលនេះដែរ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ង ក៏កំពុងតែធ្វើការប្រកាសរើសដៃគូអាជីវកម្មផងដែរ ដូច្នេះសម្រាប់អ្នករកស៊ី ឬម្ចាស់អាជីវកម្មទាំងអស់ដែលចាប់អារម្មណ៍ចង់បានព័ត៌មានបន្ថែម អាចធ្វើការទំនាក់ទំនងទៅកាន់ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល តាមរយៈទំព័រហ្វេសប៊ុក៖ https://www.facebook.com/chipmongsensok ហើយសម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការជួលទីតាំងសម្រាប់រៀបចំកម្មវិធីនានាអាចទំនាក់ទំនងខាងក្រោមនេះ៖
- Tel: 066 401 222 (telegram or username: @AmKeolong)
- Email: keolong.am@chipmong.com
- ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង៖ Tel: 090 558 822 (Mony)