ទិញហ៊ុន ទិញអចលនទ្រព្យ តែសេដ្ឋីWarren Buffett ដាច់ខាតមិនវិនិយោគទិញមាសក្រោមហេតុផលមួយនេះ
Toeuy HongJUNE 22 202513 views

 សេដ្ឋីWarren Buffett គឺជាស្ដេចវិនិយោគប្រចាំសតវត្សទី២១ដែលជោគជ័យក្នុងការវិនិយោគលើភាគហ៊ុនហើយក៏វិនិយោគលើក្រុមហ៊ុនអចលនទ្រព្យផងដែរ។ បើទោះបីជាសេដ្ឋីរូបនេះជាអ្នកចូលចិត្តវិនិយោគពិតមែនប៉ុន្ដែគាត់មិនដែលវិនិយោគទិញមាសឡើយទេ។

ស្ដេចវិនិយោគរូបនេះធ្លាប់លើកឡើងថា មូលហេតុដែលលោកមិនវិនិយោគទិញមាស ដោយសារតែមាសគឺទ្រព្យដែលមិនអាចផលិតអ្វីបានទាល់តែសោះ។ ត្រង់នេះធ្លាប់លើកឡើងថា” មាសជាទ្រព្យដែលមិនអាចផលិតអ្វីបាននោះទេ តែមនុស្សមួយចំនួនទិញវិនិយោគលើមាសគឺក្នុងក្ដីសង្ឃឹមថាអនាគតទៅអាចលក់បន្តឲ្យអ្នកផ្សេងក្នុងតម្លៃថ្លៃ”។

តាមពិតទៅសេដ្ឋី Warren Buffett គឺជាអ្នកវិនិយោគដែលផ្ដោតលើគុណតម្លៃ ជាជាងវិនិយោគឃើញប្រាក់ចំណេញតែមួយមុខ។  ជាក់ស្ដែងលោកវិនិយោគលើភាគហ៊ុនតាមរយៈទិញភាគហ៊ុនក្រុមហ៊ុន ព្រោះក្រុមហ៊ុនគឺបម្រើដល់មនុស្សជាតិជាដូចបង្កើតផលិតឬសេវាកម្មដើម្បីបំពេញតម្រូវការក៏ដូចជាសម្រួលដល់ការរស់នៅរបស់មនុស្សជាដើម។ ចំណែកមាសវិញលោកថាវាមិនអាចផលិតអ្វីបានទាំងអស់ ហើយនេះជាមូលហេតុលដែលលោកមិនវិនិយោគទិញមាសដូចគេដូចឯង។

មូលហេតុមួយទៀតដែលលោកមិនវិនិយោគលើមាសហើយក៏មិនសូវជាណែនាំឲ្យគេវិនិយោគលើមាសដោយសារផលចំណេញប្រចាំឆ្នាំតិចបើធៀបនឹងការវិនិយោគផ្សេងទៀត។ ត្រង់នេះលោកឲ្យដឹងថានៅ១៥ឆ្នាំចុងក្រោយនេះការវិនិយោគលើមាសបានផលចំណេញប្រចាំឆ្នាំត្រឹមតែ៥.៥%ប៉ុណ្ណោះខណៈការវិនិយោគលើសន្ទស្សន៍ផ្សារហ៊ុនS&P 500 បានផលចំណេញប្រចាំឆ្នាំចំនួន១៥%។

គួរបញ្ជាក់ផងដែរថានេះគឺគ្រាន់តែជាការយល់ឃើញរបស់សេដ្ឋី Warren Buffett ប៉ុណ្ណោះ យ៉ាងណាមិញមាសគឺទ្រព្យវិនិយោគដែលគេនិយមវិនិយោគពេលស្រុកទេសមានវិបត្តិព្រោះមាសត្រូវបានគេចាត់ទុកជាទ្រព្យសុវត្ថិភាព។ ប្រជាជនខ្មែរយើងតាំងពីដើមមកទល់បច្ចុប្បន្នក៏ចូលចិត្តវិនិយោគទិញមាសដែរព្រោះមាសងាយស្រួលទិញលក់។ ជាពិសេសវាគឺជាក្បួនសន្សំលុយរបស់ប្រជាជនមួយចំនួន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia