សព្វថ្ងៃនេះការ View Story Post លើគណនី Facebook គឺជារឿងធម្មតារបស់អ្នកប្រើប្រាស់។ តែរឿងមិនធម្មតានោះគឺបារម្ភ ចូលមើលStory លើគណនីរបស់នរណាម្នាក់ហើយគេអាចដឹងថាខ្លួនចូលមើលរូបគេ ឬតាមដានគេជាដើម។
ជាការពិតណាស់ការតាមដាន Story នរណាម្នាក់គេអាចដឹងថាមានជនប្លែកមុខ មិនមែនជាមិត្តភក្តិលើហ្វ៊េសប៊ុកជាមួយគ្នា ប៉ុន្តែគេមិនអាចដឹងថាមានឈ្មោះអ្វីឬជានរណាឱ្យប្រាកដនោះទេ ព្រោះវាលោតពាក្យថា “Other”។
ប៉ុន្តែក្នុងករណីដែលម្ចាស់គណនីនោះ បើកគណនីរបស់គេជា “Professional Mode” ដែលស្មើនឹងអាខោនសាធារណៈនោះ គេពិតជាអាចឃើញឈ្មោះអ្នកដែលចូលមើល Story របស់គេ។
ដោយឡែកបើម្ចាស់គណនីកំណត់ ឯកជនភាពគណនីរបស់គេ បើកឱ្យឃើញត្រឹមមិត្តភក្តិក្នុងហ្វ៊េសប៊ុក នោះមានតែមិត្តរបស់គេ ប៉ុណ្ណោះដែលអាចតាមដាននិងមើលរឿងរ៉ាវ Story ដែលគេបង្ហោះបាន។
សូមជម្រាបថាមុខងារ #Professional Mode នៅលើ Facebook គឺជាមុខងារសាធារណៈ សម្រាប់ម្ចាស់គណនីបើកប្រកាសខ្លួនជាបុគ្គលសាធារណៈ និងជាមុខងាររកប្រាក់លើការផុសរបស់គេ ប្រសិនបើគោរពតាមលក្ខខណ្ឌគោលការណ៍របស់ Facebook៕


