ត្រៀមខ្លួនហើយឬនៅ? ត្រឹម ៣ ថ្ងៃទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ CamboJob នឹងចាប់ផ្ដើមហើយ
Sopheak PichAPRIL 3 202349 views

កាន់តែគៀកថ្ងៃជិតមកដល់ សិស្សនិស្សិត និងយុវជនគ្រប់រូបដែលកំពុងស្វែងរកឱកាសការងារក្នុង ក្ដីស្រមៃ នៅថ្ងៃទី៧ និង៨ ខែមេសា ខាងមុខនេះ ក្រុមហ៊ុន CamboJob នឹងរៀបចំកម្មវិធីដ៏ពិសេសមួយ គឺពិព័រណ៍ការងារ “CamboJob Campus Career Fair 2023” ដោយលោកអ្នកគ្រាន់តែរៀបចំ CV ឱ្យរួចរាល់មកដាក់ពាក្យភ្លាម អាចចូលសម្ភាសន៍ភ្លែតដោយមិនចាំយូរ។

Photo 2023 04 03 15 19 06

Photo 2023 04 03 15 19 02ការងារប្រមាណជាង 5000+ មកពីក្រុមហ៊ុនល្បីៗនៅក្នុងប្រទេសកម្ពុជាកំពុងរង់ចាំអ្នក ដែលមានសមត្ថភាព ទេពកោសល្យប៉ិនប្រសប់ ចូលរួមដោយក្រុមហ៊ុនល្បីៗជាច្រើន ហើយរហូតដល់ពេលនេះ មានការកក់ស្តង់ជាង ៨០ភាគរយហើយ ដូចជាក្រុមហ៊ុន Canadia Bank , frogsell, South East Asia Telecom, ELITE SOLAR, SATHAPANA BANK, Prince Huan Yu Real Estate, WOWNOW, Khmer Enterprise, MekongNet, LM CAR, SIHANOUKVILLE SPECIAL ECONOMY ZONE, Teach For Cambodia, B Scientific Instrument, APD BANK, LI XIN GROUP, Mega Asset Management, PRINCE MANOR RESORT, Sinohydro Kamchay Hydroelectric project, Gold Zone Media, AEON SPECIALIZED BANK, Prudential, Smile Shop, Uniliever, E-GetS, ICBC LIMITED PHNOM PENH BRANCH, DOMREY MEAS, Cathay United Bank, UDAYA TECHNOLOGY, CAMINA INDUSTRIAL TECHNOLOGY, Cambodia University of Technology and Science, SnapKyu, BIGO TECHNOLOGY, Huawei Technologies, CE Express, CHINA UNICOM, realestate.com.kh, ZTO Express, LSH Cambodiaព្រមទាំងក្រុមហ៊ុនផ្សេងទៀតជាច្រើនទៀត។ បន្ថែមពីនេះផងដែរ ក៏មានការគាំទ្រពីសារព័ត៌មានជាង ២០ ផងដែរ។

Photo 2023 04 03 15 18 59នៅក្នុងកម្មវិធីនេះដែរ មានការអញ្ចើញចូលរួមពីសំណាក់ CEO និង Founder ល្បីៗ ដូចជា Ms.Yuy Sophanith ,CEO of Cottage, Mr. Xu Yalong, CEO of Yes Seatel,  Mr. Hak KimThong, CEO of Kumnit នឹង  Mr.Lee Ngeap, Founder of Snapkyu ចូលរួមបកស្រាយអំពីវិថីការងារដែលពួកគាត់ឆ្លងកាត់រហូតមកដល់សព្វថ្ងៃនេះ។

ស្របពេលគ្នានេះ HR មកពីបណ្ដារក្រុមហ៊ុនល្បីៗខាងផ្នែកហិរញ្ញវត្ថុ ធនាគារ និងគណនេយ្យ នឹងចូលរួមធ្វើបទបង្ហាញទាក់ទងនឹងក្រុមហ៊ុនរបស់ខ្លួននីមួយៗ រួចចាប់ផ្តើមការសម្ភាសន៍ផ្ទាល់ជាមួយ បេក្ខជន និងផ្តល់ឱកាសការងារភ្លាមៗផងដែរ ។

Photo 2023 04 03 15 18 56

Photo 2023 04 03 15 19 25

Photo 2023 04 03 15 19 22

Photo 2023 04 03 15 19 19អ្វីដែលពិសេសនោះ CamboJob បានសហការ ជាមួយសាកលវិទ្យាល័យដល់ទៅ ១៥ ជាភាពងាយ ស្រួលដល់និស្សិតគ្រប់រូបទទួលបានព័ត៌មានលម្អិត អំពីឱកាសការងារដែលស្រឡាញ់ពេញចិត្ត។

ពិព័រណ៍ការងារនេះដែរ ក៏មានការលេងហ្គេម ជាមួយសកម្មភាពសប្បាយជាច្រើនដោយជាក់ស្ដែង សម្រាប់ហ្គេមបង្វិលកង លោកអ្នកគ្រាន់តែអនុវត្តលក្ខខណ្ឌងាយៗ គឺទទួលបានត្រាចំនួន៣នៅលើ ផែនទី បន្ទាប់ពីសម្ភាសន៍រួចរាល់ លោកអ្នកអាចបង្វិលកងយកវត្ថុអនុស្សាវរីយ៍ស្អាតៗជាច្រើនសន្ធឹក ដែលមានជាង 7000+ រង្វាន់។

មួយវិញទៀតលោកអ្នកគ្រាន់តែទាញយក App របស់ CamboJob នឹងអាចបើកសន្លឹក StickNote យករង្វាន់ ហើយកាន់តែងាយស្រួល ដោយគ្រាន់តែ Add Story នៅបរិវេណពិព័រណ៍ការងារនឹងមានឱកាសចាប់រង្វាន់ផងដែរ។

ក្នុងនោះមហាជន ក៏ដូចជាសិស្សនិស្សិត មិនត្រឹមតែមកទទួលឱកាសការងារ លេងហ្គេម យករង្វាន់ សប្បាយៗប៉ុណ្ណោះទេ ថែមទាំងបានចូលរួមលេងកម្សាន្ដ ជាមួយកម្មវិធីសង្កា្រន្ដតិចណូ  ដូច្នេះកាន់តែ ចំណេញស្វែងរកឱកាសការងារ និងចូលរួមលេងកម្សាន្ដសង្ក្រាន្ដអបអរឆ្នាំថ្មីក្នុងពេលតែមួយ។

រម្លឹកផងដែរថាពីឆ្នាំ ២០២២ CamboJob បានរៀបចំពិព័រណ៍ការងារ ដែលមានការចូលរួមពី សំណាក់មហាជន និងយុវជនសរុបជាង 20,000+ នាក់ និងបានបើកឱកាសដល់និស្សិត និងយុវជន ដែលមានសមត្ថភាព ទេពកោសល្យក្នុងការបំពេញការងារ និងទទួលបានឱកាសការងារអាជីពមួយ។

ត្រៀមខ្លួនសម្រាប់ពិព័រណ៍ការងារហើយឬនៅ? សល់ត្រឹម ៣ ថ្ងៃទៀតប៉ុណ្ណោះជួបគ្នាណា៎នៅក្នុងកម្មវិធីពិព័រណ៍ការងារ កុំភ្លេចរៀបចំ CV ឱ្យរួចរាល់ ចូលរួមជាមួយពួកយើងនៅថ្ងៃ ទី៧ និង៨ ខែមេសា ខាងមុខនេះនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)បានទាំងឱកាសការងារ រង្វាន់ច្រើនសន្ធឹក និងភាពសប្បាយរីករាយ៕

ព័ត៌មានបន្ថែម៖ 081 697 501

ព័ត៌មានអំពីការជាវស្តង់៖ 096 650 88 25/ 097 923 72 80

លីងចុះឈ្មោះ៖ https://bit.ly/businesscambodialink

លីងហ្វេសប៊ុក៖ https://www.facebook.com/cambojobkh

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia