គេថាបើអ្នកមានចំណេះដឹងទាក់ទងនឹងលុយកាក់ ការរស់នៅរបស់អ្នកមិនងាយជួបបញ្ហាលុយនោះទេ ជាពិសេស ជីវភាពងាយនឹងធូរធារទៀតផង។ ទាក់ទងនឹងលុយកាក់នេះដែរ ខាងក្រោមនេះគឺជារឿងទាក់ទងនឹងលុយកាក់ដែលអ្នកគួរធ្វើដើម្បីរស់នៅមានសេចក្ដីសុខហើយអាចសល់លុយច្រើន។
ការធ្វើម្ហូបនៅផ្ទះដោយខ្លួនគឺពិតជាល្អមែនទែនពោលគឺ អ្នកអាចសន្សំសំចៃលុយបានមួយកម្រិត។ មិនតែប៉ុណ្ណោះ ការធ្វើម្ហូបនៅផ្ទះគឺអ្នកទទួលបានអាហារដែលអ្នកចូលចិត្តនិងមានអនាម័យល្អ។ យ៉ាងណាមិញបើអ្នកញ៉ាំអាហារនៅក្រៅត្រូវចំណាយលុយច្រើនហើយពេលខ្លះប៉ះអាហារមិនល្អ។
២. តថ្លៃដើម្បីបានតម្លៃល្អ
ការចេះចរចានិងតថ្លៃពេលអ្នកទិញទំនិញអ្វីមួយគឺពិតជាល្អសម្រាប់ការរស់នៅព្រោះជំនាញតថ្លៃជួយអ្នកក្នុងការសន្សំសំចៃលុយបានមួយផ្នែកដែរ។ ត្រូវចាំថាអ្នកដែលពូកែតថ្លៃគឺជាមនុស្សដែលចេះសន្សំសំចៃហើយសល់លុយច្រើន។
៣. ទិញរបស់មួយទឹក
ការទិញរបស់មួយទឹកជួយសន្សំសំចៃលុយបានច្រើន។ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ បើអ្នកមិនមានចំណូលច្រើន មិនមានលុយច្រើន ការទិញរបស់មួយទឹកគឺជាជម្រើសល្អព្រោះអ្នកចំណាយលុយតិចហើយអាចបានរបស់មកប្រើប្រាស់។ វាមិនសំខាន់ថារបស់នោះមួយទឹកនោះទេ អ្វីដែលសំខាន់គឺអ្នកត្រូវចេះជ្រើសរើសរបស់ដែលមានគុណភាពអាចប្រើប្រាស់បានយូរហើយចំណាយលុយតិច។
៤. ប្ដូរពីធំមកតូច
ត្រង់នេះឧទាហរណ៍ថាអ្នកកំពុងរស់នៅផ្ទះធំមួយស្រាប់តែគ្រួសារអ្នកជួបបញ្ហាបំណុលយ៉ាងច្រើនដែលពិបាកដោះស្រាយពោលគឺគ្មានលទ្ធភាពដោះបំណុល។ ដូច្នេះដើម្បីដោះស្រាយបាន អ្នកអាចលក់ផ្ទះធំរបស់អ្នកដើម្បីយកលុយដោះបំណុល ហើយមករស់នៅផ្ទះជួលឬផ្ទះតូចវិញ។ បន្ទាប់មកពេលអ្នករកចំណូលបាន ចាំទិញផ្ទះវិញក៏មិនអីដែរ។