សម្រាប់ប្រិយមិត្តស្រលាញ់បរិស្ថាន និងតែងតែគាំទ្រនៅរថយន្តអគ្គិសនី ប៉ុន្តែបារម្ភរឿងជិះមិនបានឆ្ងាយ ខ្លាចអស់ថ្មតាមផ្លូវ ឈប់បារម្ភទៀតទៅ ខណៈពេលនេះឡានភីកអាប់អគ្គិសនីថ្មីរបស់ RAM ១ម៉ូដែលគឺ Ramcharger 2025 សាកម្តង ជិះបាន១ពាន់គ.ម។ នេះបើយោងតាមការចុះផ្សាយលើគេហទំព័រ Car And Driver កាលពីពេលកន្លងទៅនេះ។
រថយន្តភីកអាប់ Ramcharger 2025 EV គឺជាប្រភេទរថយន្តបរិស្ថានខ្ពស់ ខណៈតម្លៃរបស់វាមានចន្លោះចាប់ពី៦ម៉ឺនដុល្លារ ដល់៧៨០០០ដុល្លារ (តម្លៃបរទេស)។ ទន្ទឹមនឹងនេះដែរ Ramcharger 2025 មានលក្ខណៈពិសេសៗដូចជា៖
- Powertrain៖ រួមបញ្ចូលគ្នានូវម៉ូឌុលដ្រាយអគ្គិសនីពីរ (EDMs) ជាមួយនឹងកញ្ចប់ថ្ម 92-kWh និងម៉ាស៊ីន V6 ដែលដើរតួជាម៉ាស៊ីនភ្លើងដើម្បីពង្រីកជួរ។
- ផ្នែកខាងក្នុង៖ កាប៊ីនធំទូលាយ និងប្រកបដោយផាសុកភាពជាមួយនឹងសម្ភារៈកម្រិតខ្ពស់ កៅអីដែលមានកំដៅ និងខ្យល់ចេញចូល និងដំបូលបែប Panoramic Sunroof។
- ផ្នែកខាងក្នុង៖ កាប៊ីនធំទូលាយ និងប្រកបដោយផាសុកភាពជាមួយនឹងសម្ភារៈកម្រិតខ្ពស់ កៅអីដែលមានកំដៅ និងខ្យល់ចេញចូល និងដំបូលបែប Panoramic Sunroof។
គួរជម្រាបផងដែរថារថយន្តគឺ Ramcharger 2025 ត្រូវបានគេរំពឹងថានឹងអាចរកទិញបាននៅចុងឆ្នាំ 2024៕