ឃុំសំណាង! រដ្ឋបាលខេត្តពោធិ៍សាត់  នឹងយកឃុំ៣ ក្នុងស្រុកវាលវែង ធ្វើជាក្រុងថ្មីឆាប់ៗនេះ
Bunthoeun KoemMARCH 9 202312.5 K views

រដ្ឋបាលខេត្តពោធិ៍សាត់ ត្រៀមកាត់ឃុំចំនួន៣ ក្នុងស្រុកវាលវែង ដើម្បីរៀបចំជាក្រុងថ្មីមួយ ក្នុងនោះរួមមាន ឃុំថ្មដា ឃុំប្រមោយ ឃុំអូរសោម។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តពោធិ៍សាត់ កាលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងសន្និសីទសារព័ត៌មានខាងលើ ឯកឧត្តមបានលើកឡើងយ៉ាងដូច្នេះថា “ ស្រុកវាលវែងនេះ យើងត្រូវរៀបចំជា៣គោលដៅ ទីមួយច្រកព្រំដែនថ្មដានេះដើម្បីបើកជាចក្រអន្តជាតិ ត្រូវរៀបចំឱ្យចេញជាក្រុងនៅពេលអនាគត ដូច្នេះត្រូវរៀបចំប្លង់គោលការអភិវឌ្ឃន៍ ធ្វើយ៉ាងណាឱ្យកើតជាទីក្រុង ដែលមានសោភ័ណភាព គុណភាព ប្រសិទ្ធភាព និងទាក់ទាញទាំងទេសចរណ៍ ទាំងការវិនិយោគ និងដំណើរការចេញ-ចូលរវាងប្រទេសថៃ និងកម្ពុជា​បាន” ។

335023703 240816668375381 8052898653033864363 N

ឯកឧត្តមបន្តថា​  “ខ្ញុំកំពុងរៀបចំក្រុមការងារចម្រុះរបស់ថ្នាក់ខេត្ត  ដោយចុះទៅសិក្សាគូសវាសប្លង់គោលនៅក្នុងភូមិសាស្ត្រឃុំថ្មដា ឃុំប្រមោយ និងឃុំអូរសោម បីក្នុងចំណោមស្រុកវាលវែងនេះគឺមាន៥ឃុំ ហើយបីឃុំអាទិភាពក្នុងគោលដៅដែលខេត្តគិតគូរចង់បាន”។

សូមជម្រាបផងដែរថាឃុំនីមួយៗសុទ្ធតែមានចំណុចសំខាន់រៀងៗខ្លួន ខណៈឯកឧត្តមអភិបាលខេត្ត បានពន្យល់ថា ឃុំថ្មដា ជាតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេស មានទំនាក់ទំនងអន្តរជាតិ ផ្លាស់ប្តូរទំនិញ ដោយឡែក ឃុំប្រមោយ ជាតំបន់ទីប្រជុំជនរដ្ឋបាល ហើយចំពោះឃុំអូសោមជាតំបន់ទេសចរណ៍ធម្មជាតិ។

ឯកឧត្តម បានបញ្ជាក់ជាចុងក្រោយថា​ បើយើងមិនរៀបចំគិតគូរពីពេលនេះទេ​ នោះថ្ងៃក្រោយ តំបន់នោះ នឹងក្លាយជាទីក្រុងគ្មានសណ្តាប់ធ្នាប់ បាត់បង់សោភ័ណភាពនេះជាចំណុចសំខាន់ដែលយើងត្រូវគិតគូរ៕

អត្ថបដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia