ពាក្យកើតពីស្រៈ សំណង់ប្រយោគផ្តើមពីពាក្យជាច្រើនបញ្ចូលគ្នា ដូច្នេះដើម្បីឱ្យអាចនិយាយភាសាមួយបាន អ្នកសិក្សាគួប្បីសិក្សាអំពីថ្នាក់ដំបូង។
តួយ៉ាងដូចជាភាសាចិន ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ កំពុងមានអ្នកចង់ចាប់យកភាសាចិន និងចង់រៀនមូលដ្ឋានគ្រឹះ សម្រាប់ប្រើប្រាស់បានទៅ។
អាស្រ័យហេតុនេះយើងសូមណែនាំ ២កន្លែងលើអ៊ីនធើណេត ដែលអ្នកអាចសិក្សាដោយមិនគិតថ្លៃ ល្អបំផុតសម្រាប់អ្នកចាប់ផ្តើមកម្រិតដំបូង មិនចេះសោះក៏រៀនបាន។
១/. ChineseFor.Us - Learn Mandarin Chinese Online ជាយូធូបឆាណែល មួយដែលបង្រៀនដោយជនជាតិចិនផ្ទាល់ ដែលប្រើប្រាស់វីដេអូជាភាសាអង់គ្លេស ដោយឆាណែលមួយនេះស័ក្តិសម បំផុតសម្រាប់អ្នករៀនកម្រិតដំបូងបំផុត ហើយចង់រៀនជាមួយជនជាតិចិនផ្ទាល់។
២/. Duolingo ជាវេបសាយនោះដែលអ្នកសិក្សាអាចរៀនភាសាចិនដោយខ្លួនឯងបាន លើព្យព្ជានៈចិន ការប្រើប្រាស់សូរសំឡេង Pinyin ជាពិសេសការសិក្សាពាក្យនៅក្នុងភាសាចិននិងផ្គុំពាក្យដើម្បីបង្កើតប្រយោគសម្រាប់ប្រើក្នុងការនិយាយ ការស្តាប់និងអាចយល់ពីអត្ថន័យបាន។
សម្រាប់កន្លែងរៀន២ខាងលើនេះ អ្នកសិក្សាអាចប្រើសម្រាប់រៀនបាននៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ទាំងនៅលើទូរស័ព្ទនិងកុំព្យូទ័រ ដោយមិនគិតថ្លៃនោះទេ៕
អត្ថបទដោយ៖ ពីង ជូអេង