យោងតាមការចុះផ្សាយពីគេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានឱ្យដឹងថាសាកលវិទ្យាល័យនឹងមានផ្តល់អាហារូបករណ៍ចំនួន ៥០០កន្លែង ដល់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់វិទ្យាល័យគ្រប់ជំនាន់ទាំងលើជំនាញសតវត្សទី២១ទាំង៥ជំនាញ លើដេប៉ាតឺម៉ង់ធុរកិច្ច និងនវានុវត្តន៍ឌីជីថល (Department of Business and Digital Innovation)។
២.វិទ្យាសាស្ត្រទិន្នន័យ (Data Science)
៣.សេដ្ឋកិច្ចឌីជីថល (Digital Economy)
៤.បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech)
៥.ព័ត៌មានវិទ្យាពាណិជ្ជកម្ម (Business Information System)
ចំពោះអាហារូបករណ៍នេះគឺអាចរៀនបានទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ដោយសិស្សនឹងតម្រូវឱ្យមានការប្រឡងប្រជែងដើម្បីទទួលបានអាហារូបករណ៍ខាងលើនេះ ខណៈកាលបរិច្ឆេទវគ្គសិក្សាថ្មីនឹងប្រព្រឹត្តិនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
ដូច្នេះសម្រាប់សិស្ស-និស្សិតដែលមានបំណងសាកសួរព័ត៌មានលម្អិតអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ៖015 422 484 ,014 651 361 ឬចូលទៅកាន់គេហទំព័រ http://www.puc.edu.kh៕
អត្ថបទដោយ៖ ពីង ជូអេង