ដីទំហំជិត ៦០ ហិកតានៅកណ្ដាលរាជធានីភ្នំពេញ នឹងត្រូវរៀបចំជាផ្លូវថ្មើរជើង និងកន្លែង (Pub Street)
Bunthoeun KoemAPRIL 27 202424.2 K views

ដីទំហំជិត ៦០ ហិកតា ដែលស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ នឹងត្រូវរៀបចំធ្វើជាផ្លូវថ្មើរជើង និងជាកន្លែង Pub Street សម្រាប់ប្រជាជនធ្វើដំណើរកម្សាន្ដ និងទិញទំនិញនាលពេលខាងមុខ ខណៈគម្រោងនេះត្រូវបានបើកកិច្ចប្រជុំកាលពីពេលថ្មីៗនេះផងដែរ។ ​យោងតាមការដកស្រង់ពីក្រសួងព័ត៌មាន កាលពីថ្ងៃទី​២៦​ ខែមេសា​ ឆ្នាំ​២០២៤​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើកកិច្ចប្រជុំស្តីពីការងាររៀបចំគម្រោងខាងលើ ដែលមានទីតាំងនៅមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​។

439841656 420837933924855 1331039314474340909 N

នៅក្នុងកិច្ចប្រជុំនោះឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា៖ គម្រោងនេះយើង បានសិក្សារួចអស់ហើយ ដូច្នេះលោកជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ ចាប់ផ្តើមអនុវត្តន៍ការងាររៀបចំគម្រោងនេះ ចាប់ពីពេលនេះតទៅ ដោយប្រើប្រាស់ពេលវេលា៦ខែ ពោលគឺឱ្យរួចរាល់ នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥។

ដោយឡែកតាមការបញ្ជាក់ពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ផ្លូវថ្មើរជើងរាជធានីភ្នំពេញ ត្រូវបានបែងចែងជា៣តំបន់ មានទំហំ៥៧ហិកតា ដោយក្នុងនោះរួមមាន៖

ផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំង នៅមុខប្រៃសណីយ៍ មាន ព្រំប្រទល់ខាង ជើង៖ ផ្លូវលេខ៩៤-ខាងត្បូង ផ្លូវលេខ១០៦-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)។

ផ្លូវថ្មើរជើងតំបន់ទី២ មានទំហំមានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១០៦-ខាងត្បូង៖ ផ្លូវលេខ ១៨៤-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ(តំបន់នេះរៀបចំជាតំបន់ Pub Street)។

ផ្លូវថ្មើជើងតំបន់ទី៣ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១៨៤-ខាងត្បូង៖ មហាវិថីព្រះសីហនុខាងលិច៖ ផ្លូវលេខ០៧-ខាង កើត តិរិវិថីព្រះស៊ីសុវត្ថិ(រៀបចំជាតំបន់ លំហែកាយ)។

440561144 420837917258190 6249490700459530400 N

លោកប្រធានមន្ទីរបន្ដថា តំបន់ទាំង៣នេះរដ្ឋបាលរាជធានីភ្នំពេញនឹង រៀបចំឡើងឱ្យមានសោភណភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្ន មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងជាកន្លែង (Pub Street) ផងដែរ។ តំបន់នេះក្រោយ ការរៀបចំរួចនឹងបើកឱ្យ ភ្ញៀវជាតិ អន្តរជាតិចូលទិញទំនិញ និងកម្សាន្តសប្បាយ ចាប់ពីម៉ោង៦ ល្ងាច ដល់ម៉ោង១១យប់៕

440567638 420838430591472 5181240705100782696 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia