មិនធម្មតា! លោកអេង បាក់ សំងំដាំសារាយសមុទ្រនៅខ្មែរ ជាង២០ឆ្នាំ លក់ចេញដល់ប្រទេសវៀតណាម
ធី ស្រីល័ក្ខMAY 8 2024817 views

លោក អេង បាក់ គឺជាកសិករខ្មែរ១រូប ដែលបានសំងំដាំសារាយសមុទ្រមួយប្រភេទគឺ សារាយអុីឈូម៉ា នៅលើទឹកដីខេត្តកំពតជាង ២០ឆ្នាំមកហើយ ដោយសារ៉ាយសមុទ្រនេះគឺលោកអាចប្រមូលម្តងបានរាប់តោនក្នុងមួយថ្ងៃនឹងអាចលក់ចេញបានរហូតដល់ទៅប្រទេសវៀតណាមថែមទៀតផង។

ថ្លែងប្រាប់ក្រុមការងារចាបក្រហមក្នុងកម្មវិធី “ក្តីស្រមៃខ្ញុំ” លោក អេង បាក់ ដែលជាកសិករដាំសារាយសមុទ្រ អុីឈូរ៉ា បានបង្ហើបឱ្យដឹងថា ចំពោះមុខរបរមួយនេះគឺលោកបានចាប់ផ្តើមធ្វើយូរឆ្នាំមកហើយ ដោយកាលអំឡុងពេលមុនផ្ទុះកូវីដ១៩ គឺមានក្រុមហ៊ុនក្រៅប្រទេសគឺមកចាំទិញដល់កន្លែងផ្ទាល់តែម្តង តែនាពេលនេះលែងមានទៀតហើយប៉ុន្តែលោកអាចលក់សារាយសមុទ្រនេះតាមឈ្មួញកណ្តាលដើម្បីលក់ទៅកាន់ប្រទេសវៀតណាមផងដែរ។

19

លោកអេង បាក់ បាននិយាយបន្តទៀតថា សារាយសមុទ្រអុីឈូម៉ានេះគឺពិតជាពេញនិយមខ្លាំងណាស់នៅក្រៅប្រទេសព្រោះវាជំនួយទៅដល់សុខភាព ប៉ុន្តែបើក្រឡេកមកមើលទីផ្សារកម្ពុជាវិញគឺពុំមានលក់នៅលើទីផ្សារច្រើនឡើយព្រោះប្រជាជនយើងពុំសូវពេញនិយមបរិភោគដូច្នេះហើយទើបបច្ចុប្បន្ននេះលោកមិនទាន់បានលក់ចេញនៅទីផ្សារក្នុងស្រុកឡើយ ពោលគឺភាគច្រើនលោកលក់ទៅក្រៅប្រទេសតាមឈ្មួញកណ្តាល។

16

បើក្រឡេកមកមើលតម្លៃរបស់សារាយសមុទ្រនេះវិញ កាលពីមុនលោកអេង បាក់ អាចលក់បានក្នុងតម្លៃមួយគីឡូ ៤ពាន់រៀលឯណោះ តែពេលនេះទីផ្សាររៀងធ្លាក់ដូច្នេះលោកអាចលក់បានត្រឹមតែតម្លៃ ២ពាន់រៀលទេ។ ចំពោះការប្រមូលផលវិញសារាយសមុទ្រនេះគឺអាចប្រមូលផលបានជារៀលរាល់ថ្ងៃប៉ុន្តែមុនពេលលក់ចេញទៅក្រៅ គឺលោកចំណាយពេលច្រើនគួរសមគឺលោកត្រូវចុះទូកទៅយកពីសមុទ្របន្ទាប់មកយកហាលឱ្យស្ងួតល្អទើបឈ្មួញកណ្តាលចុះមកទទួលទិញ។

18

ដូនេះចំពោះបងប្អូនដែលចង់ទិញសារាយសមុទ្រនេះយកទៅសាកធ្វើម្ហូប ឬចង់ដឹងពីបច្ចេកទេសនៃការថែទាំឬចង់សាកសួរព័ត៍មានបន្ថែមទៀត អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ: 096​ 629 6893៕

1720

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia