បោះចោលទម្លាប់ទ្រព្យនឹងកើន!ទម្លាប់អាក្រក់រឿងលុយកាក់៤អ្នកគួរបោះចង់ បើចង់មានលុយកាន់តែច្រើន
Toeuy HongMAY 8 20241.1 K views

ទម្លាប់ពិតជាជៈឥទ្ធិពលខ្លាំងនៅលើជីវិតមនុស្សម្នាក់ៗ ពោលគឺបើពួកគាត់ចេះគ្រប់គ្រងនិងចាត់ចែងលុយបានល្អជីវភាពកាន់តែល្អប្រសើរឡើង តែបើមិនចេះគ្រប់គ្រងបានត្រឹមត្រូវនិងមានប្រសិទ្ធភាពទេនោះរស់នៅរងសម្ពាធលុយកាក់ធ្លាក់ក្នុងបំណុលក៏ថាបាន។

ទាក់ទងនឹងរឿងលុយកាក់នេះដែរខាងក្រោមនេះគឺជាទម្លាប់អាក្រក់រឿងលុយកាក់ដែលអ្នកគួរបោះវាចោលបើចង់សល់លុយហើយទ្រព្យកាន់តែកើន។

. មិនសន្សំលុយ

ការមិនមានទម្លាប់សន្សំលុយនេះគឺជាកត្តាដែលធ្វើឲ្យអ្នកមិនងាយសល់លុយឡើយទោះជាអ្នករកលុយបានច្រើនយ៉ាងណាក៏ដោយ។ ការចាត់ចែងនិងសន្សំលុយគឺជាទម្លាប់។ ដូច្នេះទោះអ្នករកចំណូលបានតិចក៏ដោយឲ្យតែមានទម្លាប់សន្សំលុយអ្នកនឹងសល់លុយ ហើយទោះជាអ្នកមានចំណូលច្រើនក៏ដោយបើមិនមានទម្លាប់សន្សំទេ អ្នកមិនងាយសល់លុយឡើយ។ ដូច្នេះអ្នកអាចចាប់ផ្ដើមទម្លាប់សន្សំលុយ បើមិនទាន់មានទម្លាប់សន្សំទេនោះអ្នកអាចចាប់ផ្ដើមសន្សំ១០%នៃចំណូលសរុបបន្ទាប់មកអាចបង្កើនការសន្សំជាបន្តបន្ទាប់។

. រកបានប៉ុនណាចាយប៉ុណ្ណឹង

បើអ្នកមានទម្លាបចាយតាមទឹកលុយច្បាស់ណាស់អ្នកមិនងាយសល់លុយឡើយ។ ជាពិសេសទម្លាប់ចាយបែបនេះអ្នកនឹងរស់នៅជួបបញ្ហាលុយកាក់ព្រោះតែចាយតាមទឹកលុយ។ ជាក់ស្ដែងអ្នកខ្លះរកបាន១០ចាយទំាង១០ ចំណែកអ្នកខ្លះទៀតរកបាន១០ចាយដល់ទៅ២០ដែលធ្វើឲ្យពួកគាត់ឈានដល់ជំពាក់បំណុលហើយគ្មានសល់លុយសម្រាប់វិនិយោគបង្កើនទ្រព្យ។

. គ្មានគោលដៅច្បាស់លាស់

 កាលណាអ្នករស់នៅគ្មានគោលដៅជីវិតអ្នកមិនងាយរីកចម្រើនឡើយហើយលុយរបស់អ្នកក៏មិនងាយកើនដែរ។ ដូច្នេះអ្នកគួរមានគោលដៅដូច គោលដៅសន្សំ គោលដៅទិញផ្ទះ គោលដៅចេញរកស៊ី។ ពេលអ្នកដាក់គោលដៅធ្វើឲ្យមានកម្លាំងចិត្តរកលុយដើម្បីសម្រេចគោលដៅដូច្នេះជីវភាពអ្នកកាន់តែប្រសើរលុយកាន់តែកើនឡើង។

. រងចាំមានលុយច្រើនចាំវិនិយោគ

មនុស្សមួយចំនួនតែងតែចាំសិនរហូត។ ជាក់ស្ដែងអ្នកខ្លះថាចាំរកចំណូលបានច្រើនចាំចាប់ផ្ដើមសន្សំ ចំណែកអ្នកខ្លះទៀតចាំរកចំណូលបានច្រើនសិនចាំចាប់ផ្ដើមវិនិយោគ។ ការរងចាំគឺធ្វើឲ្យអ្នកខាតពេលនិងបាត់ឱកាសច្រើន។ ដូច្នេះមិនថាអ្នកចំណូលតិចឬច្រើននោះទេគួរចាប់ផ្ដើមវិនិយោគពោលគឺវិនិយោគបានឆាប់កាន់តែល្អព្រោះចាប់ផ្ដើមលឿនអ្នកនឹងមានពេលច្រើនក្នុងការកសាងទ្រព្យសម្បត្តិ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia