ការសិក្សា៖ បើអ្នកមានចំណុចទាំង៨នេះ ឱកា.សជោ.គជ័យក្នុងជីវិតខ្ពស់ ទោះចង់ក្រក៏ពិបាកដែរ
Kan DaraMAY 6 202413.9 K views

អនាគតមាន ឬក្រ រីករាយ ឬរុសរោយ មិនបាច់ទៅរកគ្រូទាយទេ ព្រោះវាអាស្រ័យទៅលើទង្វើតូចៗដែលអ្នកបានប្រព្រឹត្តក្នុងថ្ងៃនេះឯង។ ខាងក្រោមគឺជាចំណុចពិសេសទាំង៨ បើអ្នកមាន ឱកាសជោគជ័យក្នុងជីវិតខ្ពស់ ទោះចង់ក្រក៏ពិបាកដែរ យោងតាមការសិក្សាផ្នែកចិត្តសាស្ត្រ ចេញផ្សាយដោយ Hack Spirit៖

១/. អ្នកបន្តខិតខំដើម្បីភាពរីកចម្រើនផ្ទាល់ខ្លួន៖ ជោគជ័យមិនមែនគ្រាន់តែជាស្នាដៃដែលអាចមើលឃើញដោយពិភពខាងក្រៅនោះទេ។ វាក៏ជា ការលូតលាស់ផ្នែកខាងក្នុង និងការកែលម្អខ្លួនឯងផងដែរ។

គិតអំពីពេលវេលាចុងក្រោយដែលអ្នកប្រឈមមុខនឹងបញ្ហាក្នុងជីវិត។ តើ​អ្នក​បាន​ចុះចាញ់ ​ឬ​ក៏​អ្នក​មើល​ឃើញ​ថា​វា​ជា​ឱកាស​ដើម្បី​រីកចម្រើន? ប្រសិនបើអ្នកមើលឃើញ វាជាឱកាសរីកចម្រើន នោះជាសញ្ញាបង្ហាញថាអ្នកកំពុងជោគជ័យយ៉ាងស្ងៀមស្ងាត់ហើយ។

/. មិនខ្លាចការបរាជ័យ៖ ការបរាជ័យ និងការឈឺចាប់ គឺជាផ្នែកមួយដ៏សំខាន់នៃជីវិត។ វាជាសញ្ញាបង្ហាញថា អ្នកកំពុងជំរុញខ្លួនឯងព្យាយាមធ្វើអ្វីដែលថ្មី ហ៊ានប្រថុយ និងហ៊ានដើរចេញពីតំបន់សុខស្រួល។ ការបរាជ័យនីមួយៗគឺជាមេរៀន អភិវឌ្ឍខ្លួនឲ្យកាន់តែរីកចម្រើន និងភាពអត់ធន់ខ្ពស់។

/. រកឃើញភាពរីករាយក្នុងការធ្វើដំណើរម្រេចគោលដៅ៖ មនុស្សភាគច្រើនផ្តោតលើលទ្ធផលចុងក្រោយ ហើយចង់សម្រេចភាពជោគជ័យលឿនតាមដែលអាចធ្វើទៅបាន ដោយពុំខ្វល់ពីសុខុមាភាពផ្លូវកាយ-ផ្លូវចិត្តឡើយ។ ប៉ុន្តែតាមពិតទៅ ជោគជ័យមិនមែនគ្រាន់តែសម្រេចគោលដៅនោះទេ វារួមបញ្ចូលភាពរីករាយនៃដំណើរការ បទពិសោធន៍សិក្សា និងអ្វីៗគ្រប់យ៉ាងដែលមកជាមួយគ្នា។ គ្រានោះ អ្នកនឹងលែងមានអារម្មណ៍ថាការងារជាការងារទៀតហើយ វាគឺជាដំណើរផ្សងព្រេង។

/. រៀននិយាយពាក្យ ទេ”៖ តើអ្នកដឹងទេថា សមត្ថភាពនិយាយពាក្យ “ទេ” គឺជាសញ្ញានៃ ភាពឆ្លាតវៃខាងផ្លូវចិត្ត? វាជាវិធីនៃការកំណត់ព្រំដែន និងបង្ហាញពីការគោរពចំពោះតម្រូវការ និងអាទិភាពផ្ទាល់ខ្លួនរបស់អ្នក។

៥/. ពេញចិត្តនូវអ្វីដែលខ្លួនកំពុងមាន៖ បើអ្នកប្រឹងរត់ប្រណាំងតាមមាត់តម្រូវការរបស់ពិភពលោក អ្នកនឹងមានអារម្មណ៍កាន់តែខ្វះខាត។ ភាពជោគជ័យពិត​ គឺចាប់ផ្តើមពីការចេះដឹងគុណនូវអ្វីដែលអ្នកមានរួចហើយ ខណៈពេលដែលអ្នកខំប្រឹងធ្វើការដើម្បីសម្រេចក្តីស្រមៃ។

៦/. ឲ្យតម្លៃទំនាក់ទំនងជាងទ្រព្យសម្បត្តិ៖ គុណភាពនៃទំនាក់ទំនង គឺសំខាន់ជាងបរិមាណនៃទ្រព្យសម្បត្តិ។ ​ឧបមាថា​ ពេល​អ្នក​ទិញ​ឡាន​ទំនើប​ដំបូង វា​ជា​ពេល​មួយ​នៃអារម្មណ៍​មោទកភាព និង​ភាព​រីករាយ ប៉ុន្តែវានឹងបាត់ក្នុងពេលដ៏ខ្លី។ ផ្ទុយ​ទៅ​វិញ បើអ្នក​ណាត់​ជួប​ជាមួយ​មិត្តភ័ក្តិ​ជា​ទី​ស្រឡាញ់ ឬ​ការ​ឱប​ដ៏​កក់​ក្តៅ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់។ គ្រានៃទំនាក់ទំនងនោះនឹងនៅយូររហូត បន្ទាប់ពីពន្លឺនៃរថយន្តបានរសាត់ទៅឆ្ងាយ។

/. មិនខ្លាចធ្វើជាខ្លួនឯង៖ មនុស្សជោគជ័យពិតប្រាកដមិនខ្លាចធ្វើជាខ្លួនឯងទេ។ ពួកគេទទួលយកភាពចម្លែក គុណវិបត្តិ និងទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេយល់ថា ធាតុពិតពីខាងក្នុងគឺជាកម្លាំង មិនមែនជាចំណុចខ្សោយឡើយ។

៨/. សាយភាយឥទ្ធិពលវិជ្ជមាន៖ វាមិនមែនជាប្រាក់ដែលអ្នកមាននៅក្នុងកុងធនាគារទេ ប៉ុន្តែវាជាឥទ្ធិពលវិជ្ជមានដែលអ្នកបានបង្កើតលើជីវិតរបស់អ្នកដទៃ។ រាល់ទង្វើនៃសេចក្តីសប្បុរស រាល់ជំនួយដែលអ្នកផ្តល់ រាល់ពេលដែលអ្នកលើកអ្នកដទៃឡើង គឺជាភាពជោគជ័យដ៏អស្ចារ្យដែលអ្នកបានធ្វើដោយមិនដឹងខ្លួន។

យ៉ាងណាមិញ និយមន័យនៃភាពជោគជ័យ មានទម្រង់ និងរូបភាព អាស្រ័យទៅតាមការកំណត់របស់បុគ្គលម្នាក់ៗ។ ហើយចំណុចពិសេសទាំង៨ខាងលើនេះ ប្រសិនបើអ្នកមាន នោះជីវិតនឹងរីកចម្រើនលឿន រស់នៅរីករាយ អនាគតទោះចង់ក្រក៏ពិបាកដែរ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia