កុំសរសេរខុសទៀត! មកស្គាល់ App ២ របស់ខ្មែរអាចឆែកអក្ខរាវិរុទ្ធនិងឆែកពាក្យខុសលើហ្វេសប៊ុកបានយ៉ាងឡូយ
ធី ស្រីល័ក្ខMAY 19 202411.7 K views

ដើម្បីចៀសវាងការប្រើប្រាស់អក្សរខ្មែរខុសទៀត ពេលនេះយើងសូមណែនាំ App ២ របស់កូនខ្មែរ ដែលមានសមត្ថភាពឆែកអក្ខរាវិរុទ្ធនិងឆែកពាក្យខុសលើហ្វេសប៊ុក ដូច្នេះបងប្អូនអាចដោនឡូត App App ទាំងនេះទុកប្រើប្រាស់បាន។

  • App NextSpell
  • App NextSpell គឺជា App មួយដែលមានសមត្ថភាពខ្លាំង អាចឆែក ឬពិនិត្យអក្ខរាវិរុទ្ធបានម្ដង២០០ពាក្យឥតគិតថ្លៃ និងបានរហូតដល់ ៣០០០ពាក្យ ដោយគ្រាន់តែលោកអ្នកចំណាយ ១២ដុល្លារក្នុង១ឆ្នាំ។

    នៅលើ App នេះលោកអ្នកអាចចូលទៅសរសេរឃ្លាខ្លីៗ ឬជាប្រភេទអត្ថបទបាន ហើយនៅពេលដែលមានពាក្យណាមួយខុសពីវចនានុក្រមខ្មែរ វានឹងស្កេន រួចប្រាប់ពីចំណុចខុសនោះឲ្យយើងបានដឹងភ្លាមៗ។ យ៉ាងណាមិញ បើយោងតាមការបញ្ជាក់នៅលើ App Next Spell ផ្ទាល់ក៏បានឲ្យដឹងផងដែរថា លទ្ធផលនៃការត្រួតពិនិត្យនេះ នៅមិនទាន់បានត្រឹមត្រូវ ១០០ ភាគរយ នោះទេ ប៉ុន្តែវាអាចជួយសម្រួលដល់លោកអ្នកបាន ក្នុងកម្រិតណាមួយ។

    31

    គួរបញ្ជាក់ថា App មួយនេះត្រូវបានបង្កើតឡើងដោយ លោកដាញ់ ហុង គឺជាកូនខ្មែរកម្ពុជាក្រោម ដែលជាស្ថាបនិកពុម្ព ឬ Font Khmer Unicode ដែលយើងប្រើប្រាស់សព្វថ្ងៃនេះ។ មានស្នាដៃរបស់លោកជាច្រើន​ ពិសេសពុម្ពខ្មែរ ត្រូវបាន Google ទទួលស្គាល់ និងដាក់ឲ្យប្រើប្រាស់ធ្វើជាពុម្ពខ្មែរប្រចាំនៅលើ Google font ផងដែរ។ ដូច្នេះលោកអ្នកអាចទាញយក App នេះនៅលើ App Store និង Play Store ឬប្រើនៅលើវេបសាយ Next Spell៕

    32

    • App KhmerLang

    លោក ស្រៀង រតនៈ ដែលជាអតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកអាយធីនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបង្កើតស្នាដៃអស្ចារ្យចំនួន២ ជូនប្រជាជនកម្ពុជា គឺកម្មវិធីក្ដារចុចខ្មែរ (KhmerLeng) និងមុខងារឆែកអក្ខរាវិរុទ្ធខ្មែរលើហ្វេសប៊ុក (Chrome Extension) សម្រាប់ជួយដល់ការសរសេរអក្សរខ្មែរនៅលើប្រព័ន្ធឌីជីថល ឱ្យកាន់តែមានភាពត្រឹមត្រូវ។

    34

    សម្រាប់កម្មវិធីក្ដារចុចខ្មែរ (Keyboard) ឈ្មោះ KhmerLang និងមុខងារ(Extension) គឺអាចឆែកអក្ខរាវិរុទ្ធនៅលើហ្វេសប៊ុក។ ត្រង់នេះមានន័យថា ក្ដារចុចខ្មែរ KhmerLang ដែលបានបង្កើតឡើង មានលក្ខណៈខុសប្លែកពីគេចំនួន៣ចំណុចទី១). អាចផ្ដល់ជាជម្រើសពាក្យ នៅពេលដែលយើង មានភាពស្រពេចស្រពិលលើពាក្យខ្មែរណាមួយ។ ទី២).អាចបំប្លែងពាក្យពីភាសាអង់គ្លេសទៅជាខ្មែរ ឧទាហរណ៍ពាក្យ YouTube មកជាពាក្យយូធូប។ និងទី៣).គឺនៅលើក្ដារចុចបានបន្ថែមនូវការរចនាថ្មីប្លែកពីគេ។

    35

    សម្រាប់មុខងារឆែកអក្ខរាវិរុទ្ធវិញ លោកបានបញ្ជាក់ថា នៅមិនទាន់ល្អ១០០%ទេ ព្រោះបច្ចុប្បន្នវាអាចឆែកបានតែនៅលើហ្វេសប៊ុក និងពាក្យពេចន៍ប៉ុណ្ណោះ តែសម្រាប់ការឆែកទៅដល់វេយ្យាករណ៍គឺមិនទាន់មាននៅឡើយទេ ហើយប្រសិនបើលោកអ្នកចង់ប្រើអាចចុចលើ Link (Spell Checking — ភាសាខ្មែរ-KhmerLang) នេះ ដើម្បីដំឡើងប្រើជាមួយ Facebook លើកុំព្យូទ័របាន។ ដូ្នចេះលោកអ្នកអាចទាញយក App: KhmerLang (មានតែនៅលើ Play Store ប៉ុណ្ណោះ សម្រាប់ iOS នឹងមានឆាប់ៗនេះ)៕

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia