ប្រមុខរាជរដ្ឋាភិបាលប្រកាសពង្យារពេលគម្រោងធំ១ តម្លៃ ៤ ពាន់ លា.នដុ.ល្លារឆ្លងកាត់ខេត្ដ ៥ នេះ
Bunthoeun KoemMAY 8 20248.8 K views

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ បានប្រកាសឲ្យពន្យារពេលគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនភាគខាងជើងដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត។ ដោយជំនួសមកវិញនូវការអភិវឌ្ឍផ្លូវដែកដែលបានស្រាប់ឲ្យមានសមត្ថភាពរត់បានល្បឿន ៨០ គីឡូម៉ែត្រដូចផ្លូវដែកភាគខាងត្បូងដែរ។

55

ថ្លែងនៅក្នុងការអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ ០១ ឧសភា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្ដេចធិបតីបានមានប្រសាសន៍ថា «ឥឡូវកុំអាលគិតរឿងរទេះភ្លើងល្បឿនលឿន ថ្លៃណាស់ទុកថ្ងៃក្រោយ។ ធ្វើម៉េចឲ្យប្រសើរឡើងផ្លូវដែកដែលយើងបានស្រាប់ ដើម្បីធានាទាំងការដឹកជញ្ជូនទាំងមនុស្ស ទាំងទំនិញ ក្រសួងសាធារណការ បានរៀបចចំផែនការ ហើយយើងកំពុងធ្វើការដើម្បីធ្វើកំណាត់ហ្នឹង។ យើងដូចជាមានដែកហើយ នៅតែពេលរៀបចំដើម្បីធ្វើទំនើបកម្មឲ្យបាន ៨០ គីឡូម៉ែត្រ ដូចខាងត្បូងដែរ។ មួយជំហានទៅតាមហ្នឹងសិន»

សូមជម្រាបថា កាលពីដើមឆ្នាំ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីគម្រោងសាងសង់ផ្លូវដែកល្បឿនលឿននេះ។ ដោយក្នុងនោះតាមការសិក្សាពី ក្រុមហ៊ុន CRBC ផ្លូវដែកល្បឿនលឿននេះមានប្រវែងសរុបប្រមាណ ៣៨២ គីឡូម៉ែត្រ តភ្ជាប់ពីភ្នំពេញទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្ដ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ  និងត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

ប៉ុន្ដែយ៉ាងណាយោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា២០២៣-២០៣៣ គម្រោងនេះក៏នៅតែស្ថិតក្នុងការសាងសង់រយៈពេលវែង (ឆ្នាំ២០២៨-២០៣៣) របស់រាជរដ្ឋាភិបាលផងដែរ៕

7e193604 432f 49ae A16c 8614ce5fe10e

5cf146e5 E555 48ac A570 54649a2a4d97

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia