កុំពឹងតែបណ្តាញសង្គម! ពេលចេញរកស៊ី បើចង់ឱ្យគេស្គាល់លឿនគួរបន្ថែមរបៀបផ្សព្វផ្សាយ ៣នេះ
Sambat SokhlangMAY 8 20241.5 K views

សម្រាប់អ្នកទើបចេញរកស៊ីថ្មីថ្មោង ការធ្វើទីផ្សារដើម្បីឱ្យគេបានស្គាល់ពីផលិតផលរបស់យើងជាសំខាន់ណាស់។ក្នុងនោះមធ្យោបាយទូទៅដែលគេនិយមធ្វើដើម្បីឱ្យមានគេស្គាល់ពីផលិតផលដែលយើងមាន គឺគេប្រើការ Boost ផុសនៅក្នុងបណ្តាញសង្គម ក៏ដូចជាការជួលតារាល្បីៗក្នុងបណ្តាញសង្គមឱ្យជួយផ្សព្វផ្សាយឱ្យ ទាំងលើ Facebook និង Tik Tok ។

ដោយឡែកសម្រាប់ថ្ងៃនេះ Business Cambodia នឹងធ្វើការលើកយកនូវ វិធី ៣ផ្សេងទៀត ដែលអាចជួយប្រម៉ូតផលិតផលសម្រាប់អ្នករកស៊ីថ្មីៗបាន​ យ៉ាងមានប្រសិទ្ធិភាព និងមានគេស្គាល់ច្រើនមិនចាញ់ការផុសនៅលើបណ្តាយសង្គមឡើយ ដែលវិធីទាំង ៣ នោះរួមមាន ៖

Maxresdefault

១.ការចូលរួម ឬ បង្កើត Event

ការយកផលិតផល ទំនិញដាក់លក់ឬតាំងនៅតាមកម្មវិធី Event ជាវិធីមួយដ៏ល្អសម្រាប់អ្នករកស៊ីដែលកំពុងចង់កសាងម៉ាកយីហោឱ្យមានគេស្គាល់ច្រើន ព្រោះកំឡុងពេលបែបនេះមានអ្នកទស្សនាក៏ដូចជាចូលរួមច្រើន ហេតុនេះវាជាឱកាសដើម្បីណែលនាំផលិតផលយើងឱ្យគេស្គាល់បាន បើទោះបីជាអ្នកទស្សនាមិនបានទិញក៏ដោយ យ៉ាងហោចក៏គេអាចចាំនិងស្គាល់ថាផលិតផលយើងជាផលិតផលអ្វី មានប្រយោជន៍អ្វីដែរ។

305619220 2793713517438894 6897679581194840330 N

២.ដាក់លក់ពេលមានព្រឹត្តការណ៍បុណ្យជាតិ

គ្រប់ពេលមានកម្មវិធីបុណ្យជាតិធំៗម្តងៗ ជាឱកាសល្អណាស់សម្រាប់ការយកផលិតដាក់លក់ ព្រោះគ្រប់ពេលមានកម្មវិធីបុណ្យជាតិធំៗមិនថាក្រុងមិនថាខេត្ត មានស្តង់ជាច្រើនត្រូវបានដាក់សម្រាប់ជួលលក់ផលិតផល ឆ្លៀតឱកាសនេះ​យើងអាចជួលជាស្តង់មួយដើម្បីលក់ផលិតផលដែលយើងមានបាន។

៣.ការតាំងពិពណ៌

សម្រាប់ចំណុចចុងក្រោយនេះ ក៏មិនខុសគ្នាពីចំណុចទាំង២ខាងលើប៉ុន្មានឡើយ គ្រប់ពេលមានការរៀបចំតាំងពីពិពណ៌ថ្នាក់ជាតិ  ឬតាមស្ថាប័នធំៗ យើងអាចធ្វើការសាកសួរព័ត៌មានសម្រាប់ការចុះឈ្មោះ សួរតម្លៃពីស្តង់សម្រាប់ដាក់ផលិតផលបាន។ព្រោះការតាំងពិពណ៍រមែនមានមនុស្សចូលរួមច្រើនហេតុនេះឱកាសក្នុងការកសាងយីហោឱ្យគេស្គាល់ក៏ងាយស្រួលដែរ៕

2022 07 31

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia