ត្រឹម៦ខែដំបូងឆ្នាំ២០២៣នេះ ក្រុមហ៊ុន PTTEP របស់ថៃ រកស៊ីចំណេញដល់ទៅជាង១ពាន់លានដុល្លារ
Toeuy HongAUGUST 2 2023275 views

ក្រុមហ៊ុនផលិតប្រេងឥន្ទនៈរបស់ប្រទេសថៃ PTTEP ដែលជាបុត្រសម្ព័ន្ធរបស់PTT នៅឆ្នាំ២០២៣នេះរកស៊ីកើនប្រាក់ចំណេញគួរឲ្យកត់សម្គាល់ដោយត្រឹម៦ខែដំបូងឆ្នាំ២០២៣នេះ រកស៊ីចំណេញរហូតដល់ទៅ១.១៨ពាន់លានដុល្លារពោលគឺកើនឡើងចំនួន៩០០លានដុល្លារធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២កន្លងទៅ។

 យោងតាមការចុះផ្សាយរបស់ Bangkok Post បានឲ្យដឹងថាឆ្នាំនេះចំណូលរបស់ PTTEPកើនឡើងខ្លាំងដោយសារតែភាពជោគជ័យនៃកំណើនការផលិតហ្គាស់នៅឈូងសមុទ្រថៃដោយផលិតហ្គាស់បានចំនួន៤០០លានCubic Feet ក្នុងមួយថ្ងៃនៅត្រឹមចុងត្រីមាសទី២។

លោក Montri Rawanchaikul  នាយកប្រតិបត្តិរបស់ PTTEP បានឲ្យដឹងថាប្រាក់ចំណូលនិងចំណេញកើនឡើងខ្លាំងក្រោយពេលដែលក្រុមហ៊ុនចាប់ផ្ដើមផលិតហ្គាស់ខណៈផលិតកម្មហ្គាស់នេះត្រូវបានពន្យាពេលចំនួន២ឆ្នាំដោយសារតែមានបញ្ហាចម្រូងចម្រាសជាមួយក្រុមហ៊ុន Chevron Corp ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

 ផលិតកម្មហ្គាស់របស់ PTTEP បានចាប់ផ្ដើមមានកំណើនស្របពេលដែលអាជ្ញាធរថៃចង់បង្កើនការផលិតហ្គាស់ក្នុងស្រុកឲ្យកាន់តែច្រើនបន្ទាប់ពីហ្គាស់មានការថយចុះដែលធ្វើឲ្យប្រទេសថៃបានបង្ខំចិត្តនាំចូលហ្គាស់ធម្មជាតិក្នុងតម្លៃដ៏ថ្លៃបន្ទាប់ពីមានបញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។

ក្រុមហ៊ុនយក្ស PTTEPក៏រំពឹងថានឹងអាចទាញចំណូលពីប្លុកប្រេងឥន្ទនៈថ្មី២ទៀតគឺG1/65និងG3/65 បន្ទាប់ពីខ្លួនបានឈ្នះវិញ្ញាបណ្ណបត្រផ្នែករុករកនិងផលិតចំនួន២កន្លែងពីរដ្ឋាភិបាលថៃផ្ទាល់។ ប្រសិនបើក្រុមហ៊ុនអាចស្រាវជ្រាវទីតាំង២នេះបានជោគជ័យនោះខ្លួននឹងអាចផលិតប្រេងឥន្ទនៈកាន់តែច្រើនថែមទៀត។

 គួរបញ្ជាក់ផងដែរថាចំពោះថាមពលមិនបង្កផលប់ះពាល់ដល់បរិស្ថានក្រុមហ៊ុន PTTEP បានចាប់ដៃគូជាមួយក្រុមហ៊ុនចំនួន៥ដើម្បីអភិវឌ្ឍនថាមពលអ៊ីដ្រូសែននៅតំបន់មួយហៅថា” Block Z1-02” នៅក្នុងប្រទេសអូម៉ង់ដោយទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលប្រទេសនេះ ហើយាគម្រោងនេះរំពឹងផលិតបាន២២ម៉ឺនតោនអ៊ីដ្រូសែននៅត្រឹមឆ្នាំ២០៣០ខាងមុខ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia