សាងសង់មិនទាន់បានប៉ុន្មានផង ពេលនេះមានក្រុមហ៊ុនប្រេងឥន្ធនៈធំៗចំនួន ៣ បានចាប់ដៃគ្នាដើម្បីបង្កើតការកន្លែងចាក់ប្រេងនិងផ្គត់ផ្គង់ប្រេឥន្ទនៈសម្រាប់យន្តហោះឱ្យអាកាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ឬតេជោក្រុងតាខ្មៅហើយ។
តាមការចុះផ្សាយរបស់គេហទំព័របរទេសដែលមានឈ្នោះថា MarketScreener បានឱ្យដឹងកាលពីថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២២ នេះថា ក្រុមហ៊ុនដែលជាដៃគួរសហការណ៍ទាំង ៣ នេះរួមមានក្រុមហ៊ុន PTT OR International Holdings, ក្រុមហ៊ុន China National Aviation Fuel International Holdings Limited (CNAF) ពីប្រទេសចិន និងក្រុមហ៊ុន Total Eneries Marketing (Cambodia) Co., Ltd. (TOTAL) ពីប្រទេសបារាំង។
ចំពោះការសហការនេះក្រុមហ៊ុនទាំង ៣ បានកាន់កាប់ភាគហ៊ុនស្មើៗគ្នាដោយម្នាក់ៗកាន់កាប់ ៣៣.៣៣ ភាគរយ។ ក្រុមហ៊ុន PTT OR បានបញ្ជាក់ការបណ្ដាក់ទុននេះមិនលើសពី ១៨.៦ លានដុល្លារ ដែលបានមកពីកម្ចី រួមជាមួយប្រាក់វិនិយោគ ពីម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនផ្ទាល់។
ក្នុងនោះដែររដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់សិទ្ធិសម្បទានដល់ PPAFS ដើម្បីក្លាយជាប្រតិបត្តិករនៃប្រព័ន្ធសេវាចាក់ប្រេងតាមអាកាសនៅអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងរាជធានីភ្នំពេញ។ យ៉ាងណាមិញ សម្រាប់គោលបំណងនៃការបណ្តាក់ទុនរួមគ្នានេះគឺដើម្បីកសាងការប្រកួតប្រជែង និងបង្កើនសមត្ថភាពនៃការផ្តល់សេវាចាក់ប្រេងតាមអាកាសនៅក្រៅប្រទេស ខណៈពេលដែលរក្សាបាននូវឱកាស និងសិទ្ធិលក់ឥន្ធនៈអាកាសចរណ៍នៅកម្ពុជាផងដែរ។
ក្រុមហ៊ុនទាំងបីបានបញ្ចប់ការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២ ក្រោមឈ្មោះ "Phnom Penh Aviation Fuel Service Co., Ltd. (PPAFS)" ដែល PPAFS បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានចុះថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ រួមជាមួយក្រុមហ៊ុន Cambodia Airport Investment Company Limited (CAIC) ដែលផ្តល់សម្បទានក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិថ្មីនៅរាជធានីភ្នំពេញ៕
អត្តបទ៖ ឌឿក ស្រីនុត រតនៈ