ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃនេះតទៅ ខេត្ត៤ នេះ នឹងមានភ្លៀងធ្លាក់ជាងគេរយៈពេល៣ថ្ងៃជាប់ៗគ្នា
ធី ស្រីល័ក្ខFEBRUARY 24 20256.2 K views

យោងតាមការចុះផ្សាយ ដោយក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ដោយសារតែរបបខ្យល់មូសុងឦសានជាមួយសម្ពាធទាបនៅតែបន្តគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោមនឹងធ្វើឱ្យកម្ពុជាមានធ្វើភ្លៀងធ្លាប់ចាប់ពីថ្ងៃទី២៤ដល់ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ជាពិសេសគឺខេត្តកោះកុង ព្រះសីហនុ កំពត កែប និងមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់ ២៥%។

 

ជាមួយគ្នានោះដែរ ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់ បក់មកពីទិសបូព៌និងអាគ្នយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កំពង់ឆ្នាំង តាកែវ និងភ្នំពេញអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។

 

ចំពោះតំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសបូព៌និង អាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី ខេត្តកំពង់ស្ពឺ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ ប៉ៃលិន និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី១០%។

41

គួរជម្រាបថា នៅអំឡុងពេលភ្លៀងធ្លាក់៣ថ្ងៃជាប់ៗគ្នានេះ បងប្អូនត្រូវតែថែរក្សាសុខភាពឱ្យបានល្អ ពេលចេញទៅក្រៅត្រូវត្រៀមអាវភ្លៀង ចៀសវាងត្រូវទឹកភ្លៀង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia