ភ្នំពេញ៖ បន្ទាប់ពីរៀបចំព្រឹត្ដិការណ៍ « Partner Appreciation and Recognition Night » កាលពីសប្ដាហ៍មុនប្រកបដោយភាពជោគជ័យ និងសប្បាយរីករាយ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះក្រុមហ៊ុន Elitech Distributor Co., ltd ក៏បានរៀបចំកម្មវិធី «An Evening of Appreciation» មួយទៀតផងដែរ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន និងភ្ញៀវកិត្ដិយសមកពីវិស័យជាច្រើនដូចជា៖ ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ គ្រឺះស្ថានអប់រំ ស្ថាប័នរាជរដ្ឋាភិបាល រោងចក្រ និងសហគ្រាសជាដើម។ ខណៈកម្មវិធីដ៏ពិសេសនេះត្រូវបានរៀបចំឡើងនៅ MU: ZIK LIVE HOUSE។
គោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍ខាងលើ គឺដើម្បីបង្ហាញពីការថ្លែងអំណរគុណរបស់ក្រុមហ៊ុន Elitech Distributor Co., ltd ជូនចំពោះ អតិថិជន និងការរួមចំណែករបស់ពួកគេនៅក្នុងការគាំទ្រផលិតផល និងសេវាកម្មរបស់ខ្លួននាពេលកន្លងមក។ ហើយក្នុងឱកាសនោះ ក្រុមហ៊ុន Elitech Distributor Co., ltd ក៏បានធ្វើបទបង្ហាញអំពី Safetica DLP និង ESET ដែលជាដំណោះស្រាយសុវត្ដិភាពអាជីវកម្ម។ ដោយក្នុងនោះ Safetica DLP គឺជួយការពារទិន្នន័យសម្ងាត់ និងការបាត់បង់ទិន្នន័យ ខណៈ ESET ផ្ដល់នូវការការពារ ប្រឆាំងនឹងមេរោគ និងការវាយប្រហារក្នុងស្ថាប័ននីមួយៗផងដែរ។
ទន្ទឹមគ្នានេះ ដើម្បីបង្កើតនូវភាពសប្បាយរីករាយ និងការចងចាំ នៅក្នងកម្មវិធីក៏មានការប្រគុំតន្ត្រី កម្មវិធីកំប្លែង ការទទួលទានអាហារ និងសកម្មភាពជាច្រើនផ្សេងទៀត។ ពិសេសជាឱកាសសម្រាប់ការធ្វើបណ្តាញទំនាក់ទំនងរវាងក្រុមហ៊ុន និងអតិថិជនថែមទៀតផង។
សូមជម្រាបថា ELITECH Distributor Co.,ltd គឺជាក្រុមហ៊ុននាំចូល-ចែកចាយ ឧបករណ៍ និងសេវាកម្ម កម្ចាត់មេរោគក្នុងកំព្យូទ័រ ម៉ាស៊ីនមេ ទូរស័ព្ទដៃ ដើម្បីជួយការពារទិន្នន័យ ក៏ដូចជាឯកសារសំខាន់ៗ ការពារកុំព្យូទ័រពីការជាប់គាំងដោយសារមេរោគជាដើម។ ដោយក្នុងនោះក្រុមហ៊ុនបាននាំចូលនូវឧបករណ៍ និងសេវាកម្មលំដាប់ពិភពលោកល្បីៗដូចជា៖ ESET និង Safetica DLP នេះជាដើម។ ដូច្នេះសម្រាប់លោកអ្នកដែលចង់ប្រើប្រាស់កម្មវិធីកម្ចាស់ និងការពារមេរោគនៅក្នុងកុំព្យូទ័រ ឬទូរស័ព្ទដៃ ដែលមានគុណភាពខ្ពស់ អាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Elitech Distributor Co., ltd តាមរយៈតេឡេក្រាម៖ 088 8888 218 ឬហ្វេសប៊ុកផេក Elitech Distributor Co.,ltd ដើម្បីព្រឹក្សាយោបល់ និង កម្ម៉ង់ទិញបាន៕