សម្រាប់អ្នកចង់ជិះយន្តហោះ ថ្ងៃស្អែកនេះប្រញាប់ទៅយកសំបុត្រ ខណៈនាពេលនេះក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាបានប្រកាសចែកសំបុត្រឥតគិតថ្លៃរហូតដល់ទៅ ៣០០សំបុត្រទៅដល់និសិ្សតកម្ពុជាគ្រប់រូបចាប់ពីថ្នាក់បរិញ្ញាបត្ររងរហូតដល់ថ្នាក់អនុបណ្ឌិត។
ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ Cambodia Angkor Air បានឱ្យដឹងថា ដើម្បីទទួលបានសំបុត្រឥតគិតថ្លៃ និសិ្សតទាំងអស់គ្រាន់តែធ្វើតាមការណែនាំរបស់ពួកយើងដូចខាងក្រោម៖
១. មកកាន់ស្នាក់ការកណ្តាលរបស់យើងខ្ញុំ នៅអគារលេខ ២០៦អា មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
២.សូមភ្ជាប់ជាមួយនឹងឯកសារយោងដូចជា កាតសិស្ស និងអត្តសញ្ញាបណ្ណ ឬលិខិតឆ្លងដែន
៣. Follow Facebook Page របស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា
៤. Like និង Share ផុសមួយនេះជាសាធារណៈ និង mentions មិត្តភក្ដ័ចំនួន ៥ នាក់រួចភ្ជាប់ជាមួយ screenshot ក្នុង comment
នៅក្នុងនោះដែរ ចំពោះការចែកលើកទីពីរចាប់ពីថ្ងៃទី ២៥ ដល់ ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ចំនួន ៣០០ សំបុត្រ ។ ចំពោះការចែកនេះនឹងធ្វើឡើង២ វេន៖
- ពេលព្រឹកចាប់ពីម៉ោង៨:៣០នាទីព្រឹក រហូតដល់ម៉ោង១២:០០នាទីថ្ងៃត្រង់
- ពេលរសៀលចាប់ពីម៉ោង២:៣០នាទីរសៀល រហូតដល់ម៉ោង៤:៣០នាទីល្ងាច
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏បានបញ្ជាក់ថា ការចែកសំបុត្រយន្តហោះនេះគឺមកមុនបានមុន ធ្វើដំណើរបានភ្លាមៗ ហើយក្រុមហ៊ុនសុំធ្វើការរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌផ្សេងៗដោយមិនជម្រាបទុកមុន៕