ចំពោះ សមាជិក ប.ស.ស. ទាំងអស់ដែលមានបញ្ហាសុខភាពពិតប្រាកដអាចទៅទទួលសេវាពិនិត្យ ពិគ្រោះនិងព្យាបាល តាមស្តង់ដាវិជ្ជាជីវៈវេជ្ជសាស្ត្រ បាននៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូដោយមិនមានកំណត់ចំនួនដងចូលប្រើប្រាស់សេវានោះទេហើយក៏មិនមានការបង់ថ្លៃសេវាព្យាបាលដែរ។
ជាមួយគ្នានោះដែរ ករណីសមាជិក ប.ស.ស. បានទទួលព័ត៌មានមិនពិត ឬក្លែងបន្លំ សូមធ្វើការទំនាក់ទំនងមកលេខ ១២៨៦ ឬ១២៩៧ ដើម្បីរាយការណ៍ ឬប្ដឹងតាមបណ្ដឹងអនាមិកតាមរយៈ QR Code ដែលមាននៅក្នុង Poster ខាងលើ ឬតាមដំណរភ្ជាប់ https://feedback.mlvt.gov.kh/feedback ដើម្បី ប.ស.ស. ចាត់វិធានការតាមច្បាប់ជាធរមាន។
គួរជម្រាបថា សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ បេឡាសន្តិសុខសង្គម៕