Elon Musk ប្រកាសថា បុគ្គលិករដ្ឋនឹងត្រូវឈប់ពីការងារ ប្រសិនបើមិនអាចធ្វើរឿង១នេះ រួចក្នុងពេល១អាទិត្យ
Ping Chou EngFEBRUARY 24 20251.7 K views

មហាសេដ្ឋី Elon Musk និងជាអ្នកដឹកនាំនាយកដ្ឋានប្រសិទ្ធិភាពរដ្ឋាភិបាលសហព័ន្ធអាមេរិក (DOGE) បានជូនដំណឹងដល់បុគ្គលិកនៅក្នុងរដ្ឋសហព័ន្ធទាំងអស់ តាមរយៈបណ្តាញសង្គម X ផ្ទាល់ខ្លួន កាលពីថ្ងៃទី២២ ខែកុម្ភៈ ថាបើបុគ្គលិករដ្ឋសហព័ន្ធរូបណាមិនតបសារ មិនរាយការណ៍ការងារ គឺស្មើនឹងលាលែងពីតំណែង។  

 

ប្រភពពីទីភ្នាក់ងារសារព័ត៌មាន NBC News បានឱ្យដឹងថាបុគ្គលិកជាង៣លាននាក់គិតត្រឹមខែវិច្ឆិកាដែល ត្រូវបានជួលដោយរដ្ឋាភិបាលសហព័ន្ធ ​កំពុងត្រូវបានស្នើឱ្យរាយការណ៍យ៉ាងហោចណាស់ ៥ចំណុចលើកិច្ចការងារអ្វីដែលពួកគេសម្រេចបានក្នុងមួយសប្តាហ៍។

 

ដោយមានកាលកំណត់ ត្រូវផ្ញើ​ឱ្យបានមុនថ្ងៃច័ន្ទ ម៉ោង ១១:៥៩នាទីយប់ និងត្រូវតែមានការបញ្ជាក់ពីអ្នកគ្រប់គ្រង ហើយបើមិនធ្វើតាមការកំណត់ខាងលើទេ គឺចាត់ទុកថាពួកគេលាលែងពីតំណែងការងារដោយស្វ័យប្រវត្តិ។

 

យ៉ាងណាមិញនៅក្នុងលិខិតមួយរបស់លោក Gerald Connolly, D-Va. គណៈកម្មាធិការត្រួតពិនិត្យសភា បានផ្ញើទៅកាន់ការិយាល័យគ្រប់គ្រងបុគ្គលិក បានហៅការជូនដំណឹងរបស់លោក Elon Musk ថាជាការគំរាមកំហែងខុសច្បាប់ បង្កភាពចលាចល តាមអំពើចិត្ត ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់រដ្ឋាភិបាលប្រជាជននិងមន្ត្រីរាជការសាធារណៈ។  

 

សមាជិកសភារូបនោះបានបន្ថែមថា សូមឱ្យលោក Elon Musk បញ្ជាក់ឱ្យច្បាស់ថាការមិនឆ្លើយតបរបស់បុគ្គលិកសហព័ន្ធចំពោះសារការងារ នៅថ្ងៃចុងសប្តាហ៍មិនសមហេតុផលទាំងនេះ មិនមែនជាការលាលែងពីតំណែងទេ។​

 

ដោយឡែកលោកឯកអគ្គរដ្ឋទូត Tibor P. Nagy នៃក្រសួងការបរទេសបាននិយាយនៅក្នុងអ៊ីមែលទៅកាន់បុគ្គលិកថា នាយកដ្ឋាននឹងឆ្លើយតបជំនួសបុគ្គលិក ព្រោះបុគ្គលិកគ្មានកាតព្វកិច្ចរាយការណ៍ពីសកម្មភាពរបស់ពួកគេ ក្រៅពីនាយកដ្ឋានរបស់ពួកគេឡើយ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia