ដាយ អុិឈិ ឡាយហ្វ៍ ពង្រឹងការប្តេជ្ញាចិត្តក្នុងការគាំទ្រមន្ទីរពេទ្យកុមារអង្គរ
Daneth MechFEBRUARY 24 2025

ដាយ អុិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន បានរួមចំណែកបរិច្ចាគថវិកាចំនួន ១ម៉ឺន៥ពាន់ដុល្លារអាមេរិក ទៅកាន់មន្ទីរពេទ្យកុមារអង្គរ (AHC)។ ការបរិច្ចាគនេះបង្ហាញពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ក្រុមហ៊ុនក្នុងការជួយសង្រ្គោះកុមារនៅកម្ពុជា។ ដាយ អុិឈិ ឡាយហ្វ៍ បានគាំទ្រមន្ទីរពេទ្យចាប់តាំងពីឆ្នាំ២០២១ មកម៉្លេះ ដោយកន្លងមកធ្លាប់បានធ្វើការបរិច្ចាគថវិកា គាំទ្រដល់ការសាងសង់កន្លែងលេងសម្រាប់កុមារ និងផ្តល់ជំនួយក្នុងអំឡុងពេលកូវីដ-១៩។

កម្មវិធីប្រគល់មូលនិធិសប្បុរសធម៌ត្រូវបានរៀបចំឡើង នៅមន្ទីរពេទ្យកុមារអង្គរ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ជាមួយនឹងវត្តមានដ៏ពិសេសរបស់លោក Brett Clark អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក, លោក Abe Yuichiro អគ្គនាយករងប្រតិបត្តិ និងនាយកប្រតិបត្តិផ្នែកប្រតិបត្តិការនៃដាយ អុិឈិ ឡាយហ្វ៍ អាស៊ីប៉ាស៊ីហ្វិក, លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា, លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ងួន ច័ន្ទភ័ក្ត្រា នាយកប្រតិបត្តិ និងប្រធានមន្ទីរពេទ្យ AHC, សមាជិកក្រុមប្រឹក្សាភិបាលរបស់ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូ​ឌា និងគណៈគ្រប់គ្រងមកពីស្ថាប័នទាំងពីរ។

Photo 2025 02 24 11 59 19

ក្នុងរយៈពេល១ឆ្នាំ មន្ទីរពេទ្យកុមារអង្គរ ផ្តល់ការថែទាំ និងសង្គ្រោះជីវិតកុមារជាង ១០ម៉ឺននាក់ ដោយឥតគិតថ្លៃ ហើយមានអ្នកជំងឺជាមធ្យមប្រមាណ ៣00-៤00នាក់ជារៀងរាល់ថ្ងៃដែលត្រូវការការព្យាបាល។ ក្នុងការទ្រទ្រង់សេវាកម្មសំ​ខាន់ៗ និងប្រតិបត្តិការប្រចាំថ្ងៃ មន្ទីរពេទ្យកុមារអង្គរ បានចាប់ផ្តើមយុទ្ធនាការរៃអង្គាសថវិការសម្រាប់ឆ្នាំ២០២៥។ យុទ្ធនាការនេះចាប់ផ្តើមជាមួយនឹងកម្មវិធីដំបូងគឺកម្មវិធី «ជួបជាមួយស្ថាបនិក AHC» ដែលមានការចូលរួមពីស្ថាបនិកជនជាតិជប៉ុនគឺលោក Kenro Izu។ ដាយ អុិឈិ ឡាយហ្វ៍ ក៏បានបរិច្ចាគថវិកាក្នុងថ្ងៃតែមួយ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តគាំទ្រយុទ្ធនាការរបស់មន្ទីរពេទ្យ។

Photo 2025 02 24 11 59 21

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា «ក្នុងនាមជាឪពុកមួយរូប ខ្ញុំយល់យ៉ាងច្បាស់អំពីសារសំខាន់សម្រាប់កុមារក្នុងការទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព និងសុវត្ថិភាព។ ខ្ញុំសូមកោតសរសើរដល់ មន្ទីរពេទ្យកុមារអង្គរ ដែលបានបង្កើតការផ្លាស់ប្តូរតាមរយៈការជួយ​សង្គ្រោះ​កុមារដែលត្រូវការជំនួយ។ ដាយ អុិឈិ ឡាយហ្វ៍ ប្តេជ្ញាគាំទ្រ មន្ទីរពេទ្យកុមារអង្គរ ដែលរួមចំណែកយ៉ាងសំខាន់ដល់អនាគតក្មេងជំនាន់ក្រោយ។ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ របស់ ដាយ អុិឈិ ឡាយហ្វ៍ និងកិច្ចសហការយូរអង្វែង ដើម្បីគាំទ្រដល់សហគមន៍ដែលយើងធ្វើអាជីវកម្ម»។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកប្រតិបត្តិ និងប្រធានមន្ទីរពេទ្យកុមារអង្គរ បានសម្តែងនូវក្ដីអំណរ ដោយលោកបានមានប្រសាសន៍ថា   «យើងរីករាយដែលបានទទួលស្វាគមន៍ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនដាយ អុិឈិ​ ឡាយហ្វ៍ មកកាន់មន្ទីរពេទ្យសារជាថ្មីម្តងទៀត រាប់តាំងពីឆ្នាំ២០២១មក។ មន្ទីរពេទ្យយើង នៅតែបន្តខិតខំបំ ពេញ​បេសកកម្ម ដោយផ្ដល់នូវសេវាថែទាំសុខភាពសម្រាប់កុមារគ្រប់រូបឱ្យកាន់តែប្រសើរឡើង និងមិនរើសអើងកុមារណាមួយឡើយ។ការបរិច្ចាគ នេះគឺជាកម្លាំងចិត្តយ៉ាងធំធេងដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យក្នុងការផ្តល់សេវាថែទាំសង្គ្រោះជីវិត និងព្យាបាលកុមារដែលត្រូវការជំនួយបំផុត។»

ចូលរួមបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរឥឡូវនេះ៖ https://www.facebook.com/photo/?fbid=987016936789099&set=a.613083344182462

Photo 2025 02 24 11 59 17

Photo 2025 02 24 11 59 24

អំពីមន្ទីរពេទ្យកុមារអង្គរ (AHC)៖

AHC គឺជាអង្គភាពថែទាំសុខភាពកុមារឈានមុខគេមួយដែលមានទីតាំងមូលដ្ឋាននៅខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩ មក AHC បានជួយកុមាររាប់លាននាក់ឱ្យទទួលបានការថែទាំសុខភាពដែលពួកគេត្រូវការ ដោយកុមារប្រហែល ៣00 ទៅ ៤00នាក់នៅទូទាំងកម្ពុជាទទួលបានការថែទាំនៅ AHC ជារៀងរាល់ថ្ងៃ។ កុមារគ្រប់រូប មិនថាជីវភាពបែបណា សុទ្ធតែស័ក្តិសមនឹងមានសុខភាពល្អ។

អំពី ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា)

ក្រុមហ៊ុន ដាយ អុិឈិ ឡាយ​ហ្វ៍ អ៊ិន​សួ​រ៉ិ​ន​ស៍ (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ដែល​មានការ​រីក​លូតលាស់​លឿន​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ត្រឹមតែ​ជាង ៥​ឆ្នាំ​ប៉ុណ្ណោះ​ ហើយយើងទទួលបានពានរង្វាន់ «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង២០២៤។ ដាយ អុិឈិ ឡាយ​ហ្វ៍ ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​ក្នុង​ប្រទេស​ជប៉ុន​ដែលមានបទពិសោធន៍​ជាង ១២២ឆ្នាំ និង​បាន​ចុះបញ្ជី​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​តូ​ក្យូ​ស្តុក​អុិច​ឆេ​ង (Tokyo Stock Exchange)​ ។

ចាប់តាំងពី​បង្កើត​ក្រុមហ៊ុន DLHD ក្នុង​ឆ្នាំ១៩០២មក ដាយ អុិឈិ ឡាយហ្វ៍ ​បាន​ប្តេជ្ញា​ចិត្ត​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​កសាង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​គ្រប់​គ្នា។ ក្រុមហ៊ុនក៏បាន​នាំ​យក​ការ​ប្តេជ្ញា​ចិត្ត​ដូច​គ្នា​មកកាន់ប្រទេស​កម្ពុជា ដោយ​នាំ​មក​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​សម​ស្រប​តាម​តម្រូវការ​លោក​អ្នក​។ ដាយ អុិឈិ ឡាយ​ហ្វ៍ គឺជាដៃគូដែល​គាំទ្រ​ដល់​សុខមាលភាព​ហិរញ្ញវត្ថុ​របស់​លោក​អ្នក​ជា​និច្ច​។

​នៅ​ ដាយ អុិឈិ ឡាយ​ហ្វ៍ «​យើង​គិតគូរ យើង​ធ្វើ​អ្វី​ដែល​ត្រូវ ​យើង​ច្នៃប្រឌិត​ថ្មី​» គឺជាតម្លៃ​ស្នូល ដែល​ណែនាំ​គ្រប់ការ​សម្រេចចិត្ត​ទាំងអស់​របស់​ក្រុមហ៊ុន។

*​ដាយ អុិឈិ ឡាយ​ហ្វ៍ ហូល​ឌី​ង អ៊ីង មាន​គ្រឹះ​មូលធន​ដ៏​រឹង​មាំ ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប​ចំនួន ៤៤៥.០៨ ពាន់​លាន​ដុល្លារ និង​បុព្វលាភ​ធានា​រ៉ាប់រង​ជាង ៤៩.៧១​ពាន់​លាន​ដុល្លារ​។ (​គិត​ត្រឹម​ថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ ២០២៤)​ ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia