គម្រោងធំៗ ៣ ដែលសាងសង់ដោយក្រុមហ៊ុនលោកអ្នកឧកញ៉ា ពុង ឃាវសែ នឹងសម្ពោធដាក់ឲ្យដំណើរការក្នុងឆ្នាំនេះ
Bunthoeun KoemFEBRUARY 28 2025189 views

លោកអ្នកឧកញ៉ា ពុង ឃាវសែ គឺជាអ្នកជំនួញជើងចាស់ដែលប្រកបអាជីវកម្មស្ទើរគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះដែរ ការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ គឺជាវិស័យមួយក្នុងវិស័យជាច្រើនទៀត បាននិងកំពុងរីកដុះដាលដូចផ្សិតផងដែរដូចជា៖ លំនៅឋាន ខុនដូ ផ្សារទំនើប ទីក្រុងរណប និងស្ពានជាដើម។ ដោយការវិនិយោគទាំងនេះគឺស្ថិតនៅក្នុងការគ្រប់គ្រងដោយក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ាផងដែរ។

 

1 a A0 4

 

យ៉ាងណាសម្រាប់ឆ្នាំ២០២៥ នេះ មានគម្រោងធំ ៣ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុន OCIC និងមានការសហការជាមួយរាជរដ្ឋាភិបាលផងនោះ ក៏នឹងត្រៀមបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំនេះផងដែរ។ ដោយក្នុងនោះរួមមាន៖

 

១. ព្រលានយន្ដអន្ដរជាតិតេជោ

 

គម្រោងព្រលានយន្ដអន្ដរជាតិខ្នាតយក្ស និងធំជាងគេនេះ ត្រូវបានរំពឹងថា នឹងបើកដំណើរការនៅក្នុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះហើយ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ ៩៤ ភាគរយ ក្រោយបើកដំណើរការសាងសង់រយៈពេលច្រើនឆ្នាំរួមមក។

 

ព្រលានយន្ដហោះអន្ដរជាតិតេជោ ត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុន OCIC មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ព្រលានយន្ដហោះនេះត្រូវបានអភិវឌ្ឍន៍នៅលើផ្ទៃដី ២៦០០ ហិកតា និងចំណាយថវិកាសរុប ១៥០០ លានដុល្លារសម្រាប់ដំណាក់កាលទី១។

 

នៅពេលបើកដំណើរការព្រលានអន្ដរជាតិលំដាប់ 4F នេះនឹងអាចទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ 

 

839582c7 C0f7 46ae 9a7f Ba03a92dd25e

 

២. ស្ពានអាកាសមរតកតេជោ

 

ស្ពានអាកាសមរតកតេជោ គឺជាស្ពានអាកាសកម្ពស់ ២ ជាន់ដំបូងគេនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន។ ដោយបច្ចុប្បន្នស្ពានមួយនេះ ត្រូវបានបើកឲ្យដំណើរការជាបណ្ដោះអាសន្នហើយ រង់ចាំតែថ្ងៃសម្ពោធបើកឲ្យដំណើរការផ្លូវការតែប៉ុណ្ណោះ។

 

សូមជម្រាបថា ស្ពានអាកាសកម្ពស់ ២ ជាន់នេះ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ដោយក្រុមហ៊ុន OCIC ក្នុងទុនសរុបប្រមាណ ៣៦ លានដុល្លារ និងចំណាយពេលសាងសង់រយៈពេល ៣៦ ខែ។   

 

ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននៅលំហូរលំហូរ ចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញនិងទី២ទៀត អាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញផងដែរ។

 

392 1024x576

 

៣. ស្ពានអាកាសសម្ដេចមហាបវរធិបតី

 

ស្ពានអាកាសភ្លោះនេះ គឺមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វផ្លូវជាតិលេខ ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល បានបើកការដា្ឋនកាលពីថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២៤ ។

 

ស្ពាននេះក៏ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC ដូចគ្នាដែរ ដែលចំណាយទុនសរុបចំនួន ១៦,២០០,៥០០ដុល្លារ។ ការសាងសង់ស្ពានថ្មីនេះឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពចរាចរណ៍ ដែលនឹងមានសភាពកាន់តែមមាញឹក នៅពេលដែលព្រលានយន្តហោះអន្តរជាតិតេជោស្ថិតក្នុងខេត្តកណ្តាល។ ហើយបើតាមការបញ្ជាក់គម្រោងស្ពានអាចនឹងដាក់ឲ្យប្រើប្រាស់ក្នុងអំឡុងខែ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ៕

 

Photo 2024 06 17 08 03 19 1024x682

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia