ក្រោយស្នើចង់ដាក់រូប Trmup លើក្រដាសប្រាក់២៥០$ រតនាគារជាតិអាមេរិកឆ្លើយតបវិញបែបនេះ
Ping Chou EngFEBRUARY 28 20252.2 K views

សមាជិកសភាតំណាងរាស្រ្តអាមេរិកលោក Joe Wilson មកពីគណបក្សសាធារណរដ្ឋ ថ្មីៗនេះបាន បានស្នើឱ្យសេចក្តីព្រាងច្បាប់ បោះពុម្ពក្រដាសប្រាក់ថ្មីមានតម្លៃ២៥០ ដុល្លារអាមេរិក ដោយដាក់រូបលោក Donald Trump ប៉ុន្តែសំណើនេះកំពុងប្រឈមនឹងការបិទផ្លូវភ្លាមៗ ព្រោះគ្មានច្បាប់ណាអាចធ្វើបែបនេះបានឡើយ។

 

កាសែត NBC បានផ្សាយថា ការិយាល័យបោះពុម្ពរបស់សហរដ្ឋអាមេរិក  BEP ក្រោមរតនាគារសហរដ្ឋអាមេរិកបានបញ្ជាក់ថា គ្មានកាក់ឬរូបិយប័ណ្ណ ណាដែលអាចបង្ហាញរូបភាពប្រធានាធិបតីដែលនៅរស់នោះឡើយ លើកលែងតែប្រធានាធិបតីនោះស្លាប់ចាប់ពី២ឆ្នាំឡើង បន្ទាប់ពីកាលបរិច្ឆេទស្លាប់។

 

យ៉ាងណាមិញចំពោះហេតុផលនៅពីក្រោយសំណើធ្វើសេចក្តីព្រាងច្បាប់​ដាក់រូប Donald Trump លើក្រដាស២៥០$នេះគឺលោក តំណាងរាស្រ្ត Wilson បានបញ្ជាក់ថាព្រោះតែបញ្ហាផ្នែកសេដ្ឋកិច្ចដែលបន្សល់ទុកដោយលោក Biden បង្កឲ្យមានវិបត្តិអតិផរណា ជំរុញឲ្យមានតម្រូវការខ្លាំងជាងមុនសម្រាប់រូបិយប័ណ្ណដែលមានតម្លៃកាន់តែខ្ពស់។

 

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នមានក្រដាសប្រាក់ចំនួនប្រាំពីរប្រភេទដែលកំពុងចរាចរនៅក្នុងសហរដ្ឋអាមេរិក ខណៈនីមួយៗមានរូបមុខរបស់បុគ្គលល្បីក្នុងប្រវត្តិសាស្ត្រអាមេរិក។

 

ក្នុងនោះក្រដាសប្រាក់រួមមាន៖ $1.00 មានរូបលោកប្រធានាធិបតី George Washington ,$2.00 មានរូបលោក Thomas Jefferson, $5.00 មានរូបលោក Abraham Lincoln , $10.00 មានរូបលោក Alexander Hamilton, $20.00 មានរូបលោក Andrew Jackson, $50.00 មានរូបលោក Ulysses S. Grant និងក្រដាស $100.00 មានរូបរដ្ឋបុរសអាមេរិកលោក Benjamin Franklin៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia