បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើបតែក៏អាចធ្វើឲ្យមនុស្សមួយចំនួនក្លាយជាជនរងគ្រោះជាពិសេសអ្នកប្រើប្រាស់App ធនាគារនិងប្រើប្រាស់សេវាធនាគារតាមអនឡាញ។ ដូច្នេះអ្នកប្រើប្រាស់ធនាគារបច្ចុប្បន្នគួរមានការប្រុងប្រយ័ត្នដើម្បីចៀសវាងជនខិលខូចបោកបញ្ចោតយកលុយពីកុងធនាគារអស់។
ទាក់ទងនឹងការបោកបញ្ចោតលុយពីកុងធនាគារនេះដែរ ធនាគារ អេស៊ីលីដាដែលជាធនាគារពាណិជ្ជធំនិងមានអ្នកប្រើប្រាស់ច្រើននៅកម្ពុជាតែងតែកើនរំលឹកដល់អតិថិជនរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្ននិងការពារខ្លួនដើម្បីចៀសវាងខាត់បង់លុយដោយសារតែជនខិលខូច។
ជាក់ស្ដែងថ្មីៗនេះ អេស៊ីលីដាណែនាំអតិថិជនឲ្យប្រុងប្រយ័ត្ននិងប្រាប់ពីវិធីការពារលើប្រព័ន្ធអ៊ិនធើណែតដោយបញ្ជាក់ថា” កុំធ្វើតាមការស្នើសុំឲ្យប្រតិបត្តិការណាមួយ ជាពិសេសគឺព័ត៌មាន២សំខាន់ដែលអ្នកមិនត្រូវឲ្យគេដឹងដាច់ខាតនោះគឺ លេខសម្ងាត់មាសឬលេខOTP(៦ខ្ទង់)។
លើសពីកាលពីពេលថ្មីៗកន្លងទៅនេះ អេស៊ីលីដាបានបង្ហោះសារឲ្យអតិថិជនរបស់ខ្លួនប្រុងប្រយ័ត្ន កុំផ្ទេរប្រាក់ទៅមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ ទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណងដើម្បីទូទាត់ ឬទទួលបានផលប្រយោជន៍អ្វីមួយ ពីអ្នកទាំងនោះ។
ធនាគារក៏បានបញ្ជាក់បន្ថែមផងដែរថាបុគ្គលិកធនាគារ អេស៊ីលីដា នឹងមិនទាក់ទងលោកអ្នកដើម្បីសួរអំពីលេខគណនី លេខសម្ងាត់ផ្ទាល់ខ្លួន ឬក៏ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក តាមរយៈអុីម៉ែល ឬទូរសព្ទនោះទេ។ ធនាគារក៏មិនទាក់ទងលោកអ្នក ដើម្បីស្នើសុំឱ្យលោកអ្នកផ្ទេរប្រាក់ទៅកាន់អ្នកណាម្នាក់ ឬទៅកាន់គណនីណាមួយឡើយ។