ឡានក្រុងអគ្គិសនី រត់ទៅផ្លូវសៀមរាបនិងបាត់ដំបង បើកដំណើរការហើយ ខណៈនេះជាតម្លៃសំបុត្រ
Ping Chou EngFEBRUARY 28 20252.7 K views

ចាយតិចហើយសុវត្ថិភាពទៀត។ ក្រុមហ៊ុនវីរៈប៊ុនថាំ របស់ អ្នកឧកញ៉ា សួរ វីរៈ បានប្រកាសដាក់ឱ្យដំណើរការ ឡានក្រុងអគ្គិសនី ធ្វើដំណើរទៅភ្ញៀវទៅ ខេត្តសៀមរាបនិងបាត់ដំបង ​ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥​ ស្អែកនេះតទៅ ជាមួយនឹងតម្លៃសំបុត្រទៅសៀមរាប១០ដុល្លារនិងទៅបាត់ដំបងមានតម្លៃ៨ដុល្លារ។

 

ក្នុងនោះសម្រាប់ម៉ោងចេញដំណើរមានពីភ្នំពេញទៅសៀមរាបមានពីម៉ោង៩ព្រឹក ដល់២:៣០រសៀល និងពីម៉ោង៥ល្ងាច ដល់១០:៣០នាទីយប់។ ដោយឡែកពីភ្នំពេញទៅបាត់ដំបង មានពីម៉ោង ៦:៣០នាទីព្រឹក ដល់១១:៣០ព្រឹក ម៉ោង៨:៣០នាទីព្រឹក ដល់១:៣០នាទីរសៀល ម៉ោង២រសៀល ដល់ម៉ោង៦ល្ងាច និងពីម៉ោង៣:៣០នាទីរសៀល ដល់ម៉ោង៨:៣០នាទីរសៀល។

 

សូមជម្រាបថានេះជាលើកដំបូងហើយដែលមានរថយន្តអគ្គីសនីដឹកអ្នកដំណើរនៅកម្ពុជា  ខណៈរថយន្តនេះនឹងចូលរួមកាត់បន្ថយចំណាយធ្វើដំណើរ ជួយកាត់បន្ថយផ្សែងពុលបរិស្ថាន កាត់បន្ថយកម្តៅនិងមានលក្ខណៈធំទូលាយជាងរថយន្តធម្មតា៕

 

480737191 934410035524890 8650971102048644113 N

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia