ដំណឹងល្អ! ​អ្នកឧកញ៉ា សួរ វីរៈ ប្រកាសរកអ្នកជំនាញ បង្រៀនប្រជាជននៅខេត្តកោះកុង ធ្វើរឿង១នេះ
Ping Chou EngFEBRUARY 28 2025768 views

មិនត្រឹមតែជាពាណិជ្ជករដែលគិតគូអំពីអាជីវកម្មខ្លួនឯងទេ តែក៏គិតគូអំពីសហគមន៍ដែរ។ ថ្មីៗនេះ អ្នកឧកញ៉ា​ សួរ វីរៈ បានប្រកាសស្វែងរកអ្នកជំនាញផលិតវត្ថុអនុស្សាវរីយ៍អំពីខ្ចៅ ខ្យង សមុទ្រ​ និងសម្ភារៈផ្សេងៗទៀត ដល់ប្រជាជននៅតំបន់កោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ដើម្បីផ្តត់ផ្គង់តម្រូវការ និងទាញចំណូលដល់សហគមន៍។

 

តាមរយៈវីដេអូនៅលើបណ្តេញសង្គមផ្ទាល់ខ្លួន ប្រមាណជាង៦នាទី អ្នកឧកញ៉ា សួរ វីរៈ​​ បានបញ្ជាក់ថា ដោយហេតុថាបច្ចុប្បន្ននេះភ្ញៀវទេសចរជាតិនិងអន្តរជាតិលើកោះស្តេច កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយសម្ភារៈវត្ថុអនុស្សាវីរ៍យផ្សេងៗ ដូចជាសម្បកខ្យងរំយោលសម្រាប់តាំងលំអរជាដើមនោះ ពលរដ្ឋត្រូវទិញពីប្រទេសជិតខាងមកលក់បន្ត ខណៈជុំវិញកោះគឺមានធនធានស្រាប់។

 

45986987455 8387f88e9d

រូបតំណាង

 

ដូចនេះអ្នកឧកញ៉ាសម្រេចចិត្តស្វែងរកអ្នកជំនាញ មកជួយបង្រៀនប្រជាសហគមន៍ឱ្យចេះច្នៃសម្ភារៈទាំងនោះដោយខ្លួន​ឯងសម្រាប់ឱ្យរកចំណូលបន្ថែម ឬក្រុមហ៊ុនរបស់អ្នកឧកញ៉ាជួយទិញវិញតែម្តង។ ជាពិសេសសម្រាប់ស្រ្តីដែលទំនេរពីការងារមេផ្ទះ​ សល់ពេលពីការចាក់មងឱ្យប្តីចេញទៅនេសាទតាមទម្លាប់។

 

មួយវិញទៀតប្រជាពលរដ្ឋអាចបង្កើតជារង្វង់ទេសចរណ៍ថ្មីមួយទៀត ដែលមានសិប្បកម្មកៃច្នៃ ដោយដៃផងនិងគ្រឿងម៉ាស៊ីនផងផលិតចេញជាសម្ភារៈថ្មីៗប្លែកៗ ចងជាសហគមន៍សិប្បកម្មដែលអាចឱ្យភ្ញៀវទេសចរកំណត់ជាគោលដៅទៅលេងកម្សាន្តបានបន្ថែមទៀត។

 

 

Koh Sdach Resort 2

 

 

ដូច្នេះសម្រាប់អ្នកជំនាញដែលមានចំណាប់អារម្មណ៍បង្រៀន សូមទាក់ទងទៅក្រុមហ៊ុនរបស់អ្នកឧកញ៉ា ដើម្បីចរចាតាមភាពជាក់ស្តែង។ នៅពេលដែលរកអ្នកជំនាញបានហើយ អ្នកឧកញ៉ា សួរ វីរៈ នឹងធ្វើការលើគម្រោងនេះជាមួយ អាជ្ញាធរក្នុងតំបន់កោះស្តេច រួមដៃគ្នាធ្វើយ៉ាងណាឱ្យកោះស្តេចក្លាយជាកោះទេសចរ ពោរពេញដោយភាពច្នៃប្រឌិត បង្កើនចន្តរសេដ្ឋកិច្ចសហគមន៍ និងក្លាយជាកោះស្អាតបំផុតគ្មានសំរាម៕

 

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia