ត្រឹមរយៈពេល ១ ខែ CDC អនុម័តគម្រោងវិនិយោគចំនួន ៥៣ មានទុនសរុបជាង ១.២ ពាន់លានដុល្លារ
Bunthoeun KoemSEPTEMBER 9 2024293 views

នៅក្នុងរយៈពេល ១ ខែសីហា កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគចំនួន ៥៣ គម្រោង ដោយក្នុងនោះគម្រោងថ្មីចំនួន ៤៦ និងគម្រោង ពង្រីកផលិតកម្មចំនួន៧។ ខណៈគម្រោងទាំងនោះគឺមានទុវិនិយោគដល់ទៅជាង ១.២ ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារបានប្រមាណ ៣៣ ០០០ កន្លែងឯណោះ។

 

B7390d10 C39c 4e3b 98f5 70c5b5144209

 

យោងតាមរបាយការណ៍របស់ CDC នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង ៥៣ នោះ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៣ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២២ គម្រោង។ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែសីហានេះ រួមមាន៖

 

  • ក្រៅតំបន់សេដ្ឋកិច្ចពិសេស

 

១. គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ៥ ដែលមានទីតាំងស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែម៨០លានដុល្លាអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន៦៨៣កន្លែង។

 

២. គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វ និងកែច្នៃស្បែកសត្វ ដែលមានទីតាំងស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ បន្ថែមប្រមាណជាង១៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន១.០៥៣កន្លែង។

 

៣. គម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្ម ដោយកែច្នៃផលិតផលពាក់កណ្តាលសម្រេច Gelatine Granule ដែលជាផលិតផលបច្ចុប្បន្នរបស់ក្រុមហ៊ុនទៅជាផលិតផលសម្រេច Bovine Collagen Peptide, Fish Collagen Peptide, Pea Protein Peptide, Rice Protein Peptide, Pea Protein ដែលមានទីតាំងស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ បន្ថែម២៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបន្ថែមបានចំនួន ២០០កន្លែង។

 

៤. គម្រោងវិនិយោគបង្កើតកសិដ្ឋានបង្កាត់ពូជ និងចញ្ចឹមគោ សេះ សត្វចតុប្បាទផ្សេងៗ និងរោងចក្រ កែច្នៃ ផលិតចំណីសត្វ និងមន្ទីរពិសោធន៍ ដែលមានទីតាំងស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុក ដំណាក់បង្អើរ ខេត្តកែប ក្នុងទុនវិនិយោគប្រមាណជាង២៥លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន២៧១កន្លែង។

 

  • ក្នុងតំបន់សេដ្ឋកិច្ចពិសេស

 

១. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រុកស្រែអំបិលដែលមានទីតាំងស្ថិតនៅភូមិនេសាទ ឃុំ ជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុនវិនិយោគចំនួន៨០លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន៧៧៥កន្លែង។

 

២. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្តដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋ កិច្ចពិសេស យូ ប៊ី អី ស្នួល ក្នុងទុនវិនិយោគ៤៣០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន១.៩៥៩កន្លែង។

 

៣. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្តដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋ កិច្ចពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគប្រមាណជាង ២៥៦លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន ១.៥០០កន្លែង។

 

៤. គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈគ្រប់ប្រភេទគ្មានជាតិអាល់កុលដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ក្នុងទុនវិនិយោគប្រមាណជាង៤០លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន៨ពាកន្លែង។

 

គួរបញ្ជាក់ជូនផងដែរថា ក្នុងខែសីហា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខ រៀងទី១ ដោយបានរួមចំណែក៨៤.៧២% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្រប ដណ្តប់៩.១២% នៃទុនវិនិយោគសរុប៕

 

458929611 942215987936668 3739062596442618115 N

 

458988202 942216021269998 8060553626670605728 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia