មិនបាច់ទៅឆ្ងាយ! នេះគឺជាផ្សារទំនើបរបស់កូនខ្មែរ ដែលមានលក់ផលិតផលខ្មែរជាង ១ម៉ឺនមុខចង់ទិញអ្វីក៏មានដែរ
ធី ស្រីល័ក្ខJULY 30 20251.1 K views

ចង់បានផលិតផលខ្មែរមិនបាច់ទៅណាឆ្ងាយទេ ខណៈផ្សារទំនើប Chip Mong Supermarket គឺជាផ្សារទំនិញដ៏ល្បីមួយរបស់ខ្មែរ មានសាខាក៏ច្រើន ចំណែកនៅក្នុងផ្សារនេះវិញគឺមានលក់ទំនិញខ្មែររាប់ម៉ឺនមុខចង់បានអ្វីក៏មានដែរ។

ចំពោះ ផ្សារទំនើប Chip Mong Supermarket នេះវិញ គឺមានផលិតផលខ្មែរហូតដល់ទៅ ១ម៉ឺនមុខ ព្រោះតែផ្សារខ្មែរមួយនេះគឺបានដើរប្រមូលអស់ហើយពីគ្រប់ខេត្តក្រុង គ្រប់ក្រុមហ៊ុនខ្មែរ មិនថាបន្លែសាច់ បង្គារ ត្រី ឱ្យតែជារបស់ប្រជាកសិករខ្មែរ គឺសុទ្ធតែមានលក់នៅក្នុងនោះទាំងអស់។

៧

តាមរយៈអត្ថបទមួយនេះ ចាបក្រហមសង្ឃឹមថា បងប្អូនប្រជាជនខ្មែរទាំងអស់ នឹងងាកមកជួយគាំទ្រផលិតផលខ្មែរ ផ្សារទំនើបរបស់កូនខ្មែរយើងព្រោះបងប្អូនមានដឹងទេថា នៅពេលដែលបងប្អូនជួយទិញផលិតផលខ្មែរពីផ្សារទំនើប Chip Mong Supermarket ប្រៀបដូចជាបងប្អូនជួយទៅដល់ប្រជាកសិករខ្មែរដែលខំដាំដុះបន្លែ ចិញ្ចឹមសត្វ អ៊ីចឹង។ លើសពីនេះទៅទៀត នៅពេលដែលបងប្អូនងាកមកគាំទ្រផលិតផលខ្មែរ នោះយីហោខ្មែរយើងក៏កាន់តែខ្លាំងហើយយើងក៏អាចរួមចំណែកជួយបង្កើនឱកាសការងារដល់កូនខ្មែររបស់យើងថែមទៀតផង។

10

គួរជម្រាបផងដែរថា នាពេលនេះផ្សារទំនើប Chip Mong Supermarket គឺមានទីតាំងច្រើនកន្លែងណាស់ទាំងនៅភ្នំពេញ និងនៅតាខ្មៅដូច្នេះប្រសិនជាបងប្អូនចង់ចូលរួមជួយទិញផលិតផលខ្មែរនៅផ្សារទំនើប  Chip Mong Supermarket បងប្អូនអាចវាយឈ្មោះលើ Google Maps វាយតែពាក្យ Chip Mong Supermarket លោតមកច្រើនកន្លែងហើយ ដូច្នេះបងប្អូនអាចទៅកន្លែងណាដែលជិតបងប្អូនបាន ឬបងប្អូនអាចចូលទៅកាន់លីងហ្វេសប៊ុកផេកមួយនេះក៏បានដែរ Chip Mong Supermarket ឬអាចឆាតទៅផ្ទាល់តាមរយៈតេឡេក្រាម https://t.me/chipmongsupermarket

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia