យីហោរថយន្ដអាមេរិក និងជប៉ុន មានដំឡើងនិងផលិតនៅខ្មែរហើយ ខណៈនេះជាតម្លៃដាក់លក់
Bunthoeun KoemJULY 31 202514 K views

បច្ចុប្បន្ននេះ រថយន្ដយីហោរថយន្ដ Ford របស់សហរដ្ឋអាមេរិក និង Toyota របស់ជប៉ុន បាននិងកំពុងដំណើរការផលិត និងដំឡើងរថយន្ដរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាយើងហើយ។ ដោយក្នុងនោះរោងចក្ររថយន្ដ Ford គឺមានទីតាំងស្ថិតនៅ ភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្ដពោធិ៍សាត់ បានបើកដំណើរការកាលពីខែមិថុនា ឆ្នាំ២០២២ សម្រាប់ការដំឡើង ប៉ុន្ដែនៅដើមឆ្នាំ២០២៥ ក្រុមហ៊ុនបានបន្ថែមទុន​វិនិយោគធ្វើ​ទំនើប​កម្ម​ទៅជាការផលិតវិញម្ដង។

ដោយឡែក ចំពោះរោងចក្រ Toyota វិញគឺមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានបើកដំណើរការសង្វាក់ផលិតកម្ម ដំឡើងរថយន្ដរបស់ខ្លួននៅកម្ពុជា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ។ យ៉ាងណាសម្រាប់រថយន្ដខាងលើនេះត្រូវបានដាក់លក់ក្នុងតម្លៃដូចខាងក្រោម៖ 

១. រថយន្ដ Ford

បើតាមការបញ្ជាក់ពីក្រុមហ៊ុន Ford មកកាន់ Business Cambodia កាលពីពេលកន្លងទៅបានឲ្យដឹងថា ដំណើរការផលិតរថយន្ដនៅរោងចក្រក្នុងប្រទេសកម្ពុជានេះ គឺមាន ៣ ម៉ូដែលរួមមាន៖ រថយន្ដ FORD Ranger, រថយន្ដ FORD Everest និងរថយន្ដ FORD Territory។ ចំពោះតម្លៃវិញក្រុមហ៊ុនធ្វើការដាក់លក់ទៅតាមម៉ូដែលនីមួយៗដូចខាងក្រោម៖

  • រថយន្ដ FORD Ranger XL តម្លៃ ៣៧ ៩០០ ដុល្លារ
  • រថយន្ដ FORD Ranger XLT តម្លៃ ៤៤ ៩០០ ដុល្លារ
  • រថយន្ដ FORD Ranger WILDTRAK តម្លៃ ៥៣ ៩០០ ដុល្លារ
  • រថយន្ដ FORD Everest TITANIUM តម្លៃ ៦៩ ៩០០ ដុល្លារ
  • រថយន្ដ FORD Everest SPORT តម្លៃ ៥៩ ៩០០ ដុល្លារ
  • រថយន្ដ FORD Territory DARK EDITION តម្លៃ ៤៣ ៩០០ ដុល្លារ
  • រថយន្ដ FORD Territory TITANIUM X តម្លៃ ៤២ ៩០០ ដុល្លារ។

សម្រាប់លោកអ្នកដែលចង់បានរថយន្ដដ៏ល្បីរបស់សហរដ្ឋអាមេរិកខាងលើយកមកប្រើប្រាស់អាចធ្វើការទាក់ទងសាកសួរព័ត៌មានលម្អិតពីក្រុមហ៊ុនបានតាមរយៈលេខទូរស័ព្ទ: 078 333 748 | 016 333 785។

491996193 1131862735647372 335061319516884940 N

២. រថយន្ដ Toyota

បើតាមការបញ្ជាក់ពីក្រុមហ៊ុន Toyota Cambodia មកកាន់ Business Cambodia បានឲ្យដឹងថា សម្រាប់រថយន្ដ Toyota ដែលកំពុងដំឡើងនៅខ្មែរមានបីម៉ូដែលគឺ រថយន្ដ 𝐓𝐨𝐲𝐨𝐭𝐚 𝐇𝐢𝐥𝐮𝐱 𝐑𝐞𝐯𝐨 𝐕-𝐄𝐝𝐢𝐭𝐢𝐨𝐧, រថយន្ដ 𝐓𝐨𝐭𝐨𝐲𝐚 𝐇𝐢𝐥𝐮𝐱 𝐑𝐞𝐯𝐨 𝐑𝐚𝐥𝐥𝐲 និងរថយន្ដ 𝐓𝐨𝐲𝐨𝐭𝐚 𝐅𝐨𝐫𝐭𝐮𝐧𝐞𝐫 𝐋𝐞𝐠𝐞𝐧𝐝𝐞𝐫។ ក្នុងនោះក្រុមហ៊ុន បានដាក់លក់ក្នុងតម្លៃដូចខាងក្រោម៖

  • រថយន្ដ 𝐓𝐨𝐲𝐨𝐭𝐚 𝐇𝐢𝐥𝐮𝐱 𝐑𝐞𝐯𝐨 𝐕-𝐄𝐝𝐢𝐭𝐢𝐨𝐧: ដាក់លក់ក្នុងតម្លៃ ៤០ ៩០០ ដុល្លារ
  • រថយន្ដ 𝐓𝐨𝐭𝐨𝐲𝐚 𝐇𝐢𝐥𝐮𝐱 𝐑𝐞𝐯𝐨 𝐑𝐚𝐥𝐥𝐲 ដាក់លក់តម្លៃ ៥០ ៦០០​ ដុល្លារ
  • និងរថយន្ដ 𝐓𝐨𝐲𝐨𝐭𝐚 𝐅𝐨𝐫𝐭𝐮𝐧𝐞𝐫 𝐋𝐞𝐠𝐞𝐧𝐝𝐞𝐫 ដាក់លក់តម្លៃ ៦៤ ៥០០ ដុល្លារ (𝟏 𝐓𝐨𝐧𝐞)។

សម្រាប់លោកអ្នកដែលចង់បានរថយន្ដដ៏ពេញនិយមរបស់ជប៉ុនខាងលើយកមកប្រើប្រាស់ អាចធ្វើការសាកសួរព័ត៌មានលម្អិតទៅកាន់ក្រុមហ៊ុន Toyota Cambodia តាមរយៈលេខទូរស័ព្ទ៖  𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟓𝟏 / 𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟖 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟗៕

84fb7449 Aaf4 4893 B78c C5355ae93a9c

អត្ថបទពេញនិយមប្រចាំខែ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia